គ.ជ.ប៖ ការពិនិត្យនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ខាងមុខ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ការពិនិត្យឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ នឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ខាងមុខ។


តាមរយៈសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយនៅថ្ងៃទី២៧ សីហានេះ គ.ជ.ប ឱ្យដឹងថា ការពិនិត្យឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៨ នឹងចាប់ផ្តើមពីទី០១ ដល់ថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០១៨ ក្នុងគោលដៅធានាឱ្យបញ្ជីបោះឆ្នោតមានភាព ពេញលេញភាពត្រឹមត្រូវនឹងមានបច្ចុប្បន្នភាពប្រកបដោយសុវត្ថិភាព។


គ.ជ.ប អះអាងថា តាមរយៈការពិនិត្យឈ្មោះ និងចុះឈ្មោះ បោះឆ្នោតឆ្នាំ២០១៨ នេះ គ.ជ.ប នឹងធ្វើសកម្មភាព៣សំខាន់ៗ រួមមានការ លុបឈ្មោះអ្នកបោះឆ្នោត កែតម្រូវឈ្មោះ ឬទិន្នន័យអ្នកបោះឆ្នោត និងការចុះឈ្មោះអ្នកបោះឆ្នោតថ្មី ដែលក្នុងនោះ គ.ជ.ប នឹងលុបឈ្មោះអ្នកដែលបានទទួលមរណភាព,អ្នកដែលត្រូវដកហូតនូវសិទ្ធបោះឆ្នោតជាបណ្តោះអាសន្ន,អ្នកដែលបានផ្លាស់ប្តូរលំនៅឋាន ឬទីសំណាក់ចេញទៅឃុំសង្កាត់ផ្សេងដោយមានឯកសារជាសំអាងត្រឹមត្រូវនិងច្បាស់លាស់ ចេញពីបញ្ជីឈ្មោះបោះឆ្នោត។


ជាមួយគ្នានេះ គ.ជ.ប នឹងធ្វើការកែតម្រូវឈ្មោះ ឫឬទិន្នន័យអ្នកបោះឆ្នោតតាមសំណើរសុំរបស់សាមីខ្លួនដោយមាន ឯកសារសំអាងត្រឹមត្រូវ។


ហើយសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោតថ្មីវិញ គ.ជ.ប នឹងដាក់គោលដៅលើពលរដ្ឋខ្មែរដែលមានសិទ្ធបោះឆ្នោត ហើយមិនទាន់ចុះឈ្មោះបោះឆ្នោតពីមុនមក,ពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ(គិតត្រឹមថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៨ និងពលរដ្ឋទើបបានផ្លាស់ទីលំនៅឋាន ឬទីសំណាក់ ចូលទៅឃុំសង្កាត់ថ្មី ដែលត្រូវចុះឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់ដែលសាមីខ្លួនត្រូវបោះឆ្នោត៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation