មនុស្ស ៣នាក់ស្លាប់ រួមទាំងខ្មាន់កាំភ្លើងផងនៅក្នុងហេតុការណ៍បាញ់រះនៅក្នុងរដ្ឋផ្លរីដាក្នុងសហរដ្ឋអាមេរិក
| ព័ត៌មានអន្តរជាតិ
SHARE

អាមេរិក៖ ប៉ូលីសក្នុងទីក្រុង Jacksonville បាននិយាយថា មនុស្ស ៣ នាក់ត្រូវបានសម្លាប់ រួមទាំងខ្មាន់កាំភ្លើង មួយនាក់ផងដែរ ក្នុងហេតុការបាញ់ប្រហារពីជនមិនស្គាល់មុននៅទីតាំងនៃការប្រកួត វីដេអូហ្គេមមួយនៅឯផ្សារ Jacksonville។

លោក Mike Williams ប៉ូលីសក្នុងទីក្រុង Jacksonville បាននិយាយថា ជនសង្ស័យដែលបានធ្វើការបាញ់ប្រហារកាលពី ថ្ងៃអាទិត្យនោះ ត្រូវបានគេស្គាល់ថា មានឈ្មោះ David Katz ដែលមានវ័យ២៤ឆ្នាំ មកពីទីក្រុង Baltimore ។
ហើយFBI កំពុងស្វែងរកផ្ទះរបស់ជនសង្ស័យរូបនេះដែលជាផ្នែកនៃការស៊ើបអង្កេត។

ប៉ូលីសបាននិយាយថា មនុស្សប្រាំបួននាក់ទៀតបានរងរបួសដោយការបាញ់កាំភ្លើងនិង យ៉ាងហោចណាស់ពីរនាក់ផ្សេងទៀត រងរបួស ខណៈដែលពួកគេព្យាយាមរត់គេចដើម្បីសុវត្ថិភាព ហើយជនសង្ស័យដែលបាញ់ប្រហារនេះ ក៏បាន ស្លាប់ ក្នុងហេតុការណ៏នេះដែរ ដោយគេបានបាញ់សម្លប់ខ្លួនឯង។

ជនសង្ស័យ David Katz នេះគឺបានព្យាយាមបាញ់សម្លាប់បេក្ខជនផ្សេងទៀតដោយប្រើកាំភ្លើងតែម្នាក់ឯងដូចទៅនឹងវីដេអូហ្គេម ដែលគេប្រកួត គាត់បាននិយាយថា Katz ស្ថិតនៅក្នុង Jacksonville សម្រាប់ការប្រកួតវីដេអូហ្គេម "Madden NFL 19" ។ អ្នកផលិតហ្គេម EA Sports បានចុះបញ្ជីកីឡាករ David Katz ជាម្ចាស់ ជើងឯកឆ្នាំ២០១៧ ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation