អភិបាលរងខេត្តរតនគិរីបានស្នើដល់បុគ្គលិកសុខាភិបាលត្រូវអនុវត្តន៍តួនាទីភារកិច្ចក្នុងការថែទាំជំងឺជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត
| ព័ត៌មានជាតិ
SHARE

រតនគិរី: ​អភិបាលរងខេត្តរតនគិរីបានស្នើដល់បុគ្គលិកសុខាភិបាលត្រូវអនុវត្តន៍តួនាទីភារកិច្ចក្នុងការថែទាំជំងឺជូនប្រជាពលរដ្ឋដោយយកចិត្តទុកដាក់បំផុត។ នេះជាការថ្លែងរបស់លោក លន់ សុភាពអភិបាលរងខេត្តរតនគិរី កាលពីរសៀលថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៨ នៅមន្ទីរសុខាភិបាលខេត្តរតនគិរី បានរៀបចំ ពិធីសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនថតស្កេន នៅមន្ទីរពេទ្យបង្អែកខេត្ត ។

អភិបាលរងខេត្តបានថ្លែងថា ការដាក់ឲ្យដំណើរការម៉ាស៊ីនថតស្កេននាថ្ងៃនេះ គឺសម្រាប់ជាជំនួយក្នុងការធ្វើរោគវិនិច្ឆ័យនូវមន្ទីរេពេទ្យបង្អែកខេត្តរតនគិរី ។ លោកអភិបាលរងខេត្តបន្តថាសមិទ្ធផលនេះគឺជាសក្ខីភាពថ្មីមួយទៀតដែលបង្ហាញឲ្យឃើញអំពីការយកចិត្ត ទុកពីសំណាក់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់លើវិស័យសុខាភិបាល សំដៅលើការផ្តល់សេវា សុខភាពទូទៅប្រកបដោយគុណភាពជូនប្រជាពលរដ្ឋនូវទូទាំងប្រទេស។

អភិបាលរងខេត្តក៏បានថ្លែងនូវការកោតសរសើរនូវកិច្ចខិតខំប្រឹងប្រែងរួម និងសហប្រតិបត្តិ ការរវាងក្រុមហ៊ុនម៉ាស៊ីនថតស្កេន ( CT scan )ជាមួយមន្ទីរសុខាភិបាលខេត្ត ដែលបាន ជំរុញឲ្យមានម៉ាស៊ីនថតស្កេននៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ហើយតាមរយៈការដាក់ ឲ្យដំណើរការម៉ាស៊ីនថតស្កេននេះ វាជាបទពិសោធន៍មួយថ្មីបន្ថែមទៀតដែលក្រុមហ៊ុន បានខិតខំដើម្បីផ្តល់ជូនក្រុមវេជ្ជបណ្ឌិត និងក្រុមគ្រូពេទ្យ មានមូលដ្ឋានក្នុងការធ្វើរោគ វិនិច្ឆ័យ និងអន្តរាគមន៍សង្គ្រោះជីវិតអ្នកជម្ងឺបានទាន់ពេលវេលា និងប្រកបដោយ ប្រសិទ្ធភាព ។ ជាពិសេសអាជួយឲ្យវិស័យសុខាភិបាលក្នុងខេត្តធ្វើការអភិវឌ្ឍន៍ខ្លួនឯង និងប្រទេសជាតិឲ្យមានការរីកចម្រើនដូចបណ្តាប្រទេសផ្សេងៗទៀត ។

លោកអភិបាលរង ក៏បានធ្វើការណែនាំដល់បុគ្គលិកសុខាភិបាលទាំងអស់ត្រូវ អនុវត្តន៍តួនាទី និងភារកិច្ចក្នុងការបម្រើសេវាសុខភាពជូនដល់ប្រជាពលរដ្ឋតាមក្រម សីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យឲ្យបានល្អ ។

ដោយឡែកចំពោះក្រុមហ៊ុន CT scan ដែល បានវិនិយោគជាមួយមន្ទីរពេទ្យបង្អែក សូមមេត្តាយោគយល់និងមានការអនុគ្រោះបង់ថ្លៃ សេវាជូនដល់បងប្អូនប្រជាពលរដ្ឋទីទ័លក្រដែលគ្មានលទ្ធភាពក្នុងការផ្តល់សេវាស្កេននេះ ផងដែរ​៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation