ដើមកោងកាងនៅតាមព្រៃលិចទឹកក្នុងឃុំបាក់ខ្លងកាន់តែហិនហោចទៅ ដោយសារតែតម្លៃដីធ្លីហក់ឡើងខ្ពស់
| ព័ត៌មានជាតិ
SHARE

កោះកុង៖ តំបន់ព្រៃលិចទឹកដែលសំបូរទៅដោយដើមកោងកាងដែលជាធនធានធម្មជាតិសមុទ្រដ៏មានតម្លៃ មកបច្ចុប្បន្នត្រូវបានបាត់បង់អស់មួយភាគធំ ជាក់ស្តែងនៅឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា។

កាលពីមុនទីតាំងនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់អតីតៈមេឃុំបាក់ខ្លងគឺ លោក ប៊ុន មី ដែលធ្វើឲ្យព្រៃកោងកាង
បាត់បង់ជាបណ្តើរ​ៗ​ ហើយក្រោយមកក៏កើតចេញជាស្រែចិញ្ចឹមបង្គាររបស់ប្រជាពលរដ្ឋ តែក៏ត្រូវដួលរលំអស់ស្ទើរគ្មានសល់ ដោយការខ្វះបច្ចេកទេសថែទាំនិងគ្មានទីផ្សារ។មកដល់បច្ចុប្បន្ន
តំបន់មួយនេះក៏ក្លាយជាដីទំនេរសល់ត្រឹមតែគុម្ពោតព្រៃកោងកាងដុះជាលក្ខណៈតិចតួចធម្មតា។

ប៉ុន្តែថមួយរយៈចុងក្រោយនេះ ខេត្តកោះកុងកំពុងមានការហូរចូលនៃក្រុមហ៑ុនចិន​ ក៏ដូចជាកំនើននៃប្រជាជនចិនមកជួលកន្លែងស្នាក់នៅ​ គេក៏សង្កេតឃើញវត្តមានរបស់ក្រុមឈ្មួញរកស៊ីលើវិស័យអចលនទ្រព្យ សម្រុកមកកាន់ខេត្តនេះជាបន្តបន្ទាប់ ដោយដើរតួរជាឈ្មួញកណ្តាល ដើរគួកជេលើតម្លៃដីធ្លី​ ដែលរឹតតែធ្វើឲ្យប៉ះពាល់ដល់ព្រៃកោងកាងលើដីទំនេរទាំងនោះ ព្រោះពលរដ្ឋនាំគ្នាសម្រុកព័ទ្ធលក់។

ដោយសាតែមានការប្រមូលទិញដីពីក្រុមឈ្មួញបែបនេះ ប្រជាពលរដ្ឋដែលធ្លាប់ប្រកបរបរចិញ្ចិមបង្គារ និងមច្ឆាជាតិ ដែលអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិកាន់កាប់ដីព្រៃកោងកាងនិងព្រៃលិចទឹកទាំងនោះបាននាំគ្នាហ៊ុំពទ្ធ័របងដើម្បីទុកលក់ឲ្យក្រុមឈ្មួញយ៉ាងអនាធិបតេយ្យ។

សូមជំរាបថា​ តំបន់បាក់ខ្លងបានប្រែក្លាយមុខមាត់ថ្មីមានកេរ្តិ៍ឈ្មោះបោះសម្លេងទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ រួមទាំងវិស័យទេសចរ​ ជាពិសេតំបន់ឆ្នេរខ្យាច់បាក់ខ្លងដ៏ស្រស់ឆើតឆាយនិងរមណីយ៍ដ្ឋានផ្សេងៗជាច្រើនផងដែរ។ ប៉ុន្តែអ្វីទាំងនេះត្រូវគេព្រួយបារម្មណ៏​ថា​ អាចនឹងវិនាសបាត់បង់​នាពេលខាងមុខ បើសិនជាមិនមានចំណាត់ការលើបញ្ហាកាន់កាប់ដីព្រៃលិចទឹកនិងតំបន់ធម្មជាតិដទៃទៀតដោយអនាធិបតេយ្យដូចសព្វថ្ងៃនេះនោះ៕ អត្ថបទ៖ តាំង​ ស៊ុននី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation