ព័ត៌មានជាតិ

សូមប្រយ័ត្ន បុរសម្នាក់ត្រូវទឹកគួចយកទៅបាត់មិនទាន់រកឃើញពេលទៅលេងជំនន់ទឹកហូរនៅផ្លូវ7NG

image

កណ្ដាល៖ ហេតុការណ៍ដ៏រន្ធត់និងភ្ញាក់ផ្ងើលនេះបានកើតឡើងកាលពី​ល្ងាច​ថ្ងៃ​ទី​២៥​ ខែ​សីហា​ម្សិលមិញនេះ ខណៈជនរងគ្រោះនិងមិត្តភក្ដិ បានបបួលគ្នាទៅលេងទឹកនៅ​ចំណុច​ពាមតាយូស លើផ្លូវ​ 7NG ភូមិព្រែកលួង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ប្រភពពីសាក្សីដែលឃើញហេតុការណ៏បានអោយដឹងថា ខណៈពេលកំពុងលេងទឹកស្រាប់តែជនរងគ្រោះ បានរអិលជើងធ្លាក់ទៅក្នុងទឹកជ្រៅ ហើយទឹកក៏ហូរគួចយកទៅបាត់ ដោយទឹកហូរខ្លាំង ពុំមានអ្នកហ៊ានចុះទៅជួយទេ រហូតដល់ពេលនេះសមត្ថកិច្ច និងក្រុមគ្រួសារ កំពុងរាវរកតែមិនទាន់ឃើញនៅឡើយទេ។

តាមការបញ្ជាក់ពីសមត្ថកិច្ចជនរងគ្រោះ​មានឈ្មោះ ណន នី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕