ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រធានាធិបតីចិនបានជះឥទ្ធិពលវិជ្ជមានដល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចកម្ពុជា - CNC News
ប្រធានរដ្ឋសភាកម្ពុជា ចាត់ទុកយុទ្ធសាស្ត្រខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រធានាធិបតីចិនបានជះឥទ្ធិពលវិជ្ជមានដល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចកម្ពុជា
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នៅវិមានរដ្ឋសភាជាតិនាព្រឹកថ្ងៃទី៨ខែ ឧសភា នេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួល ជួបឯកឧត្តម ឈូ សៃអន(Chui Sai On )នាយកប្រតិបត្តិនៃតំបន់រដ្ឋ បាលពិសេសម៉ាកាវនៃប្រទេសចិនដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនោះដែរឯកឧត្តម ឈួ សៃអន បានជំរាបសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ថា ឆ្នាំនេះគឺជាខួបទី៦០នៃទំនាក់ទំនងការទូតកម្ពុជា- ចិន ហើយទទួលបាននូវសមិទ្ធិផលសំខាន់ៗជា ច្រើនក្នុងកិច្ចសហប្រតិបត្តការកម្ពុជា-ចិន ជាពិសេសកិច្ចសហ ប្រតិបត្តិការរវាងតំបន់រដ្ឋបាលពិសេសម៉ាកាវជា មួយប្រទេសកម្ពុជា។

ជាការឆ្លើយតប សម្តេចអគ្គមហាពញាចក្រីហេងសំរិន មានប្រសាស៏លើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ប្រធានតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃប្រទេសចិន នៅកម្ពុជា នាពេលនេះ គឺជាការពូនជ្រុំនូវចំណងមិត្តភាពនិងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា-ចិនឲ្យកាន់តែល្អប្រសើរថែមមួយកំរិតទៀត។

នៅក្នុងជំនួបនោះ សម្តេចប្រធានរដ្ឋសភានិងប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសម៉ាកាវ បានជជែកគ្នា អំពីយុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយ ផ្លូវមួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានាធិបតី ចិន ដែលជំរុញឱ្យមានការចង សម្ព័ន្ធមេត្រីភាពរវាង ខេត្ត សៀម រាប ជាមួយនិង តំបន់រដ្ឋបាលពិសេម៉ាកាវនៃប្រទេសចិន និងបានជះឥទ្ធិពលជាវិជ្ជមានដល់ការរីកលូតលាស់ផ្នែកសេដ្ឋកិច្ចកម្ពុជា។

សូមជម្រាបថា កាលពីរសៀលថ្ងៃទី ០៧ ខែឧសភាម្សិលមិញ រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និង នាយកប្រតិបត្តិតំបន់រដ្ឋបាលពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនបានចុះអនុស្សារនៈយោគយល់គ្នាស្តីពីក្របខណ្ឌកិច្ច សហប្រតិបត្តិការលើក កម្ពស់មិត្តភាព រវាងតំបន់រដ្ឋបាលពិសេសម៉ាកាវ និងខេត្តសៀមរាបនៃប្រទេសកម្ពុជា ដែល អនុស្សារណៈនេះ មានគោលបំណងជម្រុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិ ការលើវិស័យទេសចរណ៏ វប្បធម៌ ការសិក្សា និងបណ្តុះបណ្តាល ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងយុវជន និសិត្សនិងធុរកិច្ច ដែលជាការផ្សារភ្ជាប់យុទ្ធសាស្ត្រខ្សែក្រវ៉ាត់មួយ ផ្លូវមួយដែលជាគំនិតផ្តួចផ្តើមរបស់ ប្រធានាធិប តីចិន៕

អត្ថបទ ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation