រថយន្តឈៀកចល័ត នឹងចុះទៅដល់ខេត្តកំពង់ធំ និងខេត្តព្រៃវែងចាប់ពី ថ្ងៃទី២៧-៣១ សីហា
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសឲ្យដឹងថា សម្រាប់បងប្អូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ និងខេត្តព្រៃវែង អាចយករថយន្តមកត្រួពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) ក្នុង​រយៈពេល​៥​ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៧ស្អែកនេះ ដល់ថ្ងៃទី៣១ ខែសីហា​។

ក្រសួងសាធារណការ បានឲ្យដឹងទៀតថា បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានជំនិះ ខេត្តកំពង់ធំ និងខេត្តព្រៃវែងរួចហើយ
រថយន្ត ឆៀកចល័ត របស់ក្រសួងនឹងបន្តចុះទៅកាន់ទីតាំងមួយចំនួននៃខេត្តខេត្តកំពង់ធំដដែល រួមនឹងត្បូងឃ្មុំ​ ចាប់ពីថ្ងៃទី០៣ដល់ថ្ងៃទី០៧ខែ កញ្ញា ឆ្នាំ២០១៨​ ហើយនឹងបន្តចុះទៅកាន់ខេត្តបន្ទាយមានជ័យនៅថ្ងៃទី១០ ដល់ថ្ងៃទី ១៤​ ខែកញ្ញា.និងខេត្តតាកែវថ្ងៃទី១៧ដល់ថ្ងៃទី២១ខែ កញ្ញា ឆ្នាំ២០១៨។

ក្រៅពីការប្រកាស ពីការបរិច្ឆេទ នៃការចុះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ឆៀក ចល័ត នៅតាមបណ្ដាខេត្តខាងលើ ក្រសួងសាធារណការ បានបញ្ជាក់ឲ្យ ប្រជាពលរដ្ឋ ទាក់ទង សម្រាប់ព័ត៌មានបន្ថែម ទៅកាន់លេខ ទូរសព្ទលេខ ចល័ត​ ០១២ ៩៩០ ២២៣ និង ០៦៩ ៥៦៧ ៨២២៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation