ឆេះកាណូតទេសចរណ៏បង្ករការភ្ញាក់ផ្អើលទាំងព្រលឹមស្រាងៗ
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង​៤ព្រឹក នាថ្ងៃអាទិត្យនេះ នៅចំនុច
ផែតាហាវ​ ស្ថិតក្នុងក្រុម៣១ភូមិ៣​ សង្កាត់៣​ ក្រុងព្រះសីហនុមានករណីផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យឆេះទូកប្រភេទទេសចរណ៍មួយគ្រឿងបង្ករការភ្ញាក់ផ្អើលដល់អ្នករស់នៅជុំវិញទីតាំងខាងលើ។

ទូកទេសចរណ៍ដែលឆេះនេះឈ្មោះសាន់ធួ​ បណ្តោយ២២ម៉ែត្រ ទទឹង៧,​២ម៉ែត្រ ពណ៌ទឹកប៉ិច​ចាស់​ ឆ្នូតលឿង​ ជាកម្មសិទ្ធរបស់ឈ្មោះ រ៉ូបឺត ហាយដុកជិត​ ជាជនជាតិអាលឺម៉ង់​ ដែលស្នាក់នៅក្នុងសង្កាត់៤ ក្រុងព្រះសីហនុ​ (ដុនបូស្កូ)។

សេចក្តីរាយការណ៏ពីទីតាំងកើតហេតុបញ្ជាក់ថា ករណីនេះមិនបណ្តាលគ្រោះថ្នាក់ដល់មនុស្សណាម្នាក់នោះទេ ហើយក៏មិនរាលដសលដល់ ទូក និងផែអ្នកដទៃនៅក្បែរនោះដែរ ប៉ុន្តែអគ្គិភ័យនេះបានឆាបឆេះទូកទេសចរណ៏ខាងលើឲ្យឆេះអស់ទាំងស្រុង៕អត្ថបទ៖ ប៉ៃ​ សុឃីម


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation