សប្បុរសជន និងមេដឹកនាំសាសនាមូស្លីមមកពីម៉ាឡេស៊ីនាំអំណោយមកប្រគល់ជូនបងប្អូនខ្មែរឥស្លាមនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

លោកឧកញ៉ា​ លី​ វាសនា​ ប្រធានមូលនិធិមូស្លីមកម្ពុជា​ និង​លោកជំទាវ​ដាតុ​ ឧកញ៉ា​ ម៉ាន​ ម៉ារីយ៉ាន​ បានទទួលជួបសម្តែងការគួរសមនិងសួរសុខទុក្ខជាមយយគណប្រតិភូដែលដឹកនាំដោយលោកឧកញ៉ា​ ដាតុ​ ម៉ូហាំម៉ាត់​ យូសុះ​ (​ Datuk Mohamad Yusof )​ ប្រធានថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៃរដ្ឋ​ Negeri Sembilan ប្រទេសម៉ាឡេស៊ី  រួមជាមួយនឹង​ ឯកឧត្តម​​ លោកឧកញ៉ា​​ លោកជំទាវ​ ដែលជាថ្នាក់ដឹកនាំមួយចំនួននៃរដ្ឋ​Negeri Sembilan ប្រទេសម៉ាឡេស៊ី​ នៅគេហដ្ឋានផ្ទាល់របស់លោកឧកញ៉ា​  លី​ វាសនា​ ស្ថិតនៅសង្កាត់កំពង់ចាម​  ក្រុងកំពង់ចាម​ នាថ្ងៃបញ្ចប់ពិធីបុណ្យ​ រ៉យ៉ាហាជ្ជី​ អៃឌីលអាត់ហា​ ឆ្នាំ​ 1439 មូហាំម៉ាត់សករាជ​ ឆ្នាំ2018 ( ​ Raya Hajji Aidul Adha  )។

ក្នុងជំនួបដែលពោពេញទៅដោយបរិយាកាសរីករាយនេះ​ លោកឧកញ៉ា​លី​ វាសនា និងលោកជំទាវ ប្រធានអង្គការមូលនិធិមូស្លីមកម្ពុជា​ បានស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូទាំងអស់​ និងបានពិភាក្សាអំពីកិច្ចការមនុស្សធម៌,​ការងារអភិវឌ្ឍន៍សហគមន៍និងការអប់រំនៅកម្ពុជាមួយចំនួនផងដែរ។ លោកឧកញ៉ា​លី​ វាសនា​ បានថ្លែងអរគុណដល់​ លោកឧកញ៉ា​ ដាតុ​ ម៉ូហាំម៉ាត់​ យូសុះ​ (​ Datuk Mohamad Yusof )​ប្រធានថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៃរដ្ឋ​ Negeri Sembilan ប្រទេសម៉ាឡេស៊ី  និង​ ឯកឧត្តម​​ លោកឧកញ៉ា​​ លោកជំទាវ​ ដែលជាថ្នាក់ដឹកនាំដែលបានចូលរួមក្នុងសកម្មភាពមនុស្សធម៌​នៅកម្ពុជាជាច្រើនកន្លងមក ជាពិសេសបានអភិវឌ្ឍន៍​កសាងសមិទ្ធិផលជាច្រើននៅខេត្តកំពង់ឆ្នាំង​ និងខេត្តផ្សេងៗ។លោកឧកញ៉ា​ និងលោកជំទាវដាតុឧកញ៉ា​ ក៏បានស្នើដល់ប្រធានគណៈប្រតិភូអោយបន្តចូលរួមក្នុងសកម្មភាព​ការងារមនុស្សធម៌ នៅកម្ពុជាបន្តទៀតផងដែរ​ ។ 

ជាការឆ្លើយតបលោកឧកញ៉ា​ ដាតុ​ ម៉ូហាំម៉ាត់​ យូសុះ​ (​ Datuk Mohamad Yusof )​ប្រធានថ្នាក់ដឹកនាំជាន់ខ្ពស់សាសនាឥស្លាមនៃរដ្ឋ​ Negeri Sembilan ប្រទេសម៉ាឡេស៊ី បានអរគុណដល់ការស្វាគមន៍ដល់លោកឧកញ៉ា​លី​ វាសនា​និងលោកជំទាវជាពិសេសបានសម្តែងការអរគុណជាអនេកនិងសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា​  ដែលដឹកនាំសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​សែន​នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​​ ដែលបានដឹកនាំប្រទេសកម្ពុជាដោយមិនប្រកាន់ជាតិសាសន៍និងសាសនា។ លោកឧកញ៉ា​ ដាតុ​ ប្រធានគណៈប្រតិភូបានសន្យាថា​ នឹងនៅតែបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌នានា​ ដើម្បីចូលរួមអភិវឌ្ឍសហគមន៍​ ជាពិសេសក្នុងវិស័យអបរំ៕អត្ថបទ៖ ជឹង​ សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation