ថ្ងៃសែនក្បាលទឹក​ រថយន្ត៤គ្រឿងបុកគ្នានៅផ្លូវចំណោតលោកយាយម៉ៅនៅក្រុងព្រះសីហនុ ក្រឡាប់ធ្លាក់ជ្រោះ របួសធ្ងន់២នាក់
| ព័ត៌មានជាតិ
SHARE


ខេត្តព្រះសីហនុ៖វេលាម៉ោងជិត៩ព្រឹកថ្ងៃទី២៥សីហា២០១៨នេះ មានករណីគ្រោះថ្នាកើចរាចរណ៍មួយកើតឡើងរវាងរថយន្ត​ ០១គ្រឿង​ម៉ាក​ SSANGYONG ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ2T-4080 បើកបរ​ដោយ​ឈ្មោះ​ ញ៉ែម​ សារ៉ុន​ ភេទ​ ប្រុស​ អាយុ​ ២៥ឆ្នាំ​ មានទីលំនៅ​ស្រុក​ទន្លេ​បាទី​ ខេត្ត​តាកែវ​ មានអ្នករួមដំណើរ​ម្នាក់​ ភេទ​ ស្រី​ មានទិសដៅ​ចូលក្រុង​ព្រះសីហនុ​ លុះដល់ចំណុចខាងលើ​ក៏​បុក​ពីខាង​ក្រោយ​រថយន្ត​កូរ៉េ​(តួរីស) ០១គ្រឿង​ម៉ាក​ TITAN ពណ៌​ ខៀវ​ ពាក់ផ្លាកលេខ​ភ្នំពេញ​2U-6403 បើកបរ​ដោយ​ឈ្មោះ​ ស្រ៊ាង​ ចែ​ ភេទ​ ប្រុស​ អាយុ​ ៤១ឆ្នាំ​ មានទីលំនៅ​ឃុំ​ព្រែកថ្មី​ ស្រុក​កោះធំ​ ខេត្ត​កណ្ដាល​ មានទិសដៅ​ស្របគ្នា​ បន្ទាប់​មក​រថយន្ត​កូរ៉េ​បាន​ខ្ទាត​មក​បុក​​របាំង​ពុះ​ចែក​ទ្រូង​ផ្លូវ​ រួច បន្ត​ទៅ​បុក​រថយន្ត​កុងតឺន័រ​ ០១គ្រឿង​ទៀត​ម៉ាក​ VOLVO ពណ៌ ស​ ពាក់ផ្លាកលេខ​ភ្នំពេញ​3C-4496 ដែល​ខូច​ចតស្ងៀម​ អ្នកបើកបរ​ឈ្មោះ​ ស៊ឹម​ វី​ ភេទ​ ប្រុស​ អាយុ​ ៣០ឆ្នាំ​ មានទីលំនៅ​ខេត្ត​កំពង់ស្ពឺ​ ។

ក្រោយ​មកទៀត​ក៏​មាន​រថយន្ត​កុងតឺន័រ​ ០១គ្រឿង​ម៉ាក​ HYUNDAI ពណ៌ ទឹកប្រាក់​ ពាក់ផ្លាកលេខ​ភ្នំពេញ​3A-1284 ជាកម្មសិទ្ធ​របស់​ក្រុមហ៊ុន​ អ៊ូរល័រ​ មានទិសដៅ​ពី​ចូលក្រុង​ព្រះសីហនុ​ មកដល់ចំណុចកើតហេតុ ​បាន​ឃើញ​ករណី​គ្រោះថ្នាក់​នៅ​ខាង​មុខ​ ក៏បាន​ជាន់​ហ្វ្រាំង​ធ្វើអោយរថយន្តរអិល​ក្រឡាប់​ធ្លាក់​ពី​លើ​ផ្លូវ​តែម្ដង​ ។


គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រងរបួស​មនុស្ស​ចំនួន​ ០៣នាក់​ស្រី​ ០១នាក់​៖


១-ឈ្មោះ​ ញ៉ែម​ សារ៉ុន​ អ្នកបើកបរ​រថយន្ត​SSANGYONG រងរបួស​ ជើង​ ។
២-មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ ភេទ​ ស្រី​ អ្នករួម​ដំណើរ​លើ​រថយន្ត​SSANGYONG ​ រងរបួស​ ស្រាល​ ។
៣-អ្នកបើកបរ​រថយន្ត​កុងតឺន័រ​ HYUNDAI ក្រុមហ៊ុន​អ៊ូរល័រ​ រងរបួស​មធ្យម​ ។ករណីនេះមានអន្តរាគមន៍ពីសមត្ថកិច្ចប៉ូលីសចរាចរណ៍និងក្រុមជួយសង្គ្រោះបឋម មកពីកងសង្គ្រោះបន្ទាន់ ៧១១នៃទីបញ្ជាការដ្ឋានកងពលតូចលេខ៧០ប្រចាំការនៅសាលាហ្វឹកហ្វឺនសង្គ្រោះមិត្តភាពកម្ពុជា.ជប៉ុន ស្ថិតនៅសង្កាត់លេខ១ក្រុងព្រះសីហនុ បានអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះនាំយកមកកាន់មន្ទីរពេទ្យ
បច្ចុប្បន្ន​កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ កំពុង​ចាត់ចែង​ស្ទូច​យក​រថយន្ត​គ្រោះថ្នាក់​ទាំង​អស់​ មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation