ទន្លេក្នុងខេត្តក្រចេះ កំពង់ចាម និងព្រែកក្តាម ឡើងដល់អក្សរក្រហម
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ តាមរយៈព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៨ ដែលចេញផ្សាយដោយក្រសួងធនធានទឹកនិងឧតុនិយម បង្ហាញថា កម្ពស់ទឹកទន្លេនៅតាមស្ថានីយ៍ជលសាស្ត្រចំនួន៣ ក្នុងចំនោម ៨នៅទូទាំងប្រទេស ត្រូវបានប្តូរពីអក្សខ្មៅ មកជាពណ៌ក្រហម ដែលបញ្ជាក់ថា ទឹកទន្លេនៅតាមស្ថានីយ៍ទាំងនោះបានហក់ឡើងខ្ពស់ខុសពីធម្មតា។ 


ស្ថានីយ៍ជលសាស្ត្រទាំង៣ នោះរួមមាន ស្ថានីយ៍ជលសាស្ត្រទន្លេមេគង្គ-ក្រចេះ ,ទន្លេមេគង្គ-កំពង់ចាម និងទន្លេសាប-ព្រែកក្តាម ដោយក្នុងនោះ ទន្លេមេគង្គ-ស្ទឹងត្រែង កម្ពស់២២ម៉ែត្រ ស្មើនឹងកម្រិតកម្ពស់ប្រុងប្រយ័ត្ន, ទន្លេមេគង្គ-កំពង់ចាម កម្ពស់ ១៥,៤៦ម៉ែត្រ ខ្ពស់ជាងកម្រិតកម្ពស់ប្រុងប្រយ័ត្ន(១៥,២០ម៉ែត្រ) និងទន្លេសាប-ព្រែកក្តាម កម្ពស់៨,៥២ម៉ែត្រ ។


គួរកត់សម្គាល់ថា តាមព្យាករណ៍កម្ពស់ទឹកជំនន់បង្ហាញថា ក្នុងរយៈពេល៣ថ្ងៃជាប់ៗគ្នាពីថ្ងៃទី២៦ ដល់ ២៨ សីហា កម្ពស់ទឹកទន្លេនឹងបន្តកើនឡើងថែមទៀត ជាពិសេសទន្លេមេគង្គលើ និងទន្លេបាសាក់កោះខែល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation