ក្រសួងពាណិជ្ជកម្មចាប់ផ្ដើមដំណើរការធ្វើបច្ចុប្បន្នភាពលើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ លើដំណើរការនៃការធ្វើបច្ចុប្បន្នភាព «យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣»។


ជាកិច្ចចាប់ផ្ដើម នៅរសៀលថ្ងៃ២៣សីហា
លោកជំទាវរដ្ឋលេខាធិការ បានឲ្យដឹងនៅក្នុងកិច្ចប្រជុំថា​ ឯកសារ យុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ជាឯកសារចម្បងក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មនៅកម្ពុជា។ យុទ្ធសាស្ត្រនេះ ត្រូវបានធ្វើបច្ចុប្បន្នភាពជាប្រព័ន្ធ ដើម្បីត្រួតពិនិត្យលើលទ្ធផលសម្រេចបានកន្លងមក ដើម្បីសិក្សាលើចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងគោលបំណងលើកជាដំណោះស្រាយជាយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្មទាំងមូល។ ការធ្វើបច្ចុប្បន្នភាពក្នុងឆ្នាំនេះ គឺជាការធ្វើបច្ចុប្បន្នភាពលើកទីបី ដែលមានគោលបំណងបីធំៗគឺ៖ (១) បញ្ជ្រាបពាណិជ្ជកម្ម និងភាពប្រកួតប្រជែងទៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍រួមរបស់រាជរដ្ឋាភិបាល (២) វិភាគដើម្បីកំណត់អាទិភាព និងដំណើរការសម្រាប់ធ្វើកំណែទម្រង់ជាគន្លឹះក្នុងវិស័យពាណិជ្ជកម្ម និងភាពប្រកួតប្រជែង និង (៣) បង្កើតជាវេទិកាសម្រាប់ដៃគូអភិវឌ្ឍន៍ក្នុងសកម្មភាពសម្របសម្រួល និងតម្រង់ទិសលើការផ្ដល់ជំនួយបច្ចេកទេសដែលស្របទៅតាមអាទិភាពរបស់រាជរដ្ឋាភិបាល។
ចំពោះគោលបំណងរបស់កិច្ចប្រជុំនេះផ្ទាល់ គឺដើម្បីកំណត់នូវចំណាប់អារម្មណ៍របស់ដៃគូអភិវឌ្ឍន៍ក្នុងការរួមចំណែកនៅក្នុងដំណើរការធ្វើបច្ចុប្បន្នភាព ព្រមទាំងទទួលយកមតិ និងធាតុចូលជាបឋម ដើម្បីរៀបចំជាឯកសារទស្សនទានសម្រាប់រៀបចំឯកសារបច្ចុប្បន្នភាពជារួម។​ នៅក្នុងកិច្ចប្រជុំនេះដែរ ដៃគូមួយចំនួនបានសំដែងនូវចំណាប់អាម្មណ៍ក្នុងការរួមចំណែកជាជំនួយបច្ចេកទេស និងមួយចំនួនទៀតនឹងសហការជាយុទ្ធសាស្ត្រដោយផ្សារភ្ជាប់ទៅនឹងយុទ្ធសាស្ត្រ ឬក្របខណ្ឌគោលនយោបាយរបស់ដៃគូនីមួយៗ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation