ព័ត៌មានជាតិ

ក្រសួងទេសចរណ៍៖ ក្នុងចំណោមទេសចរណ៍សកលលោក ចិន១០% ដែលហ៊ានចាយវាយច្រើន

image



ខេត្តព្រះសីហនុ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារទេសចរណ៍ ប្រចាំត្រីមាសទី១ ឆ្នាំ២០១៨ ឯ ឧ ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លើកឡើងថា ក្នុងចំណោមទេសចរណ៍សកលលោក ចិន១០% ដែលហ៊ានចាយវាយច្រើន ជាមួយនឹងការទាមទារសេវាមានគុណភាព អនាម័យ និងកន្លែងកម្សាន្តល្អៗ។

ចិនជាទីផ្សារផ្គត់ផ្គង់ទេសចរច្រើនជាងគេលើពិភពលោក ដោយឆ្នាំ២០១៧ ក្នុងចំណោមទេសចរណ៍សកលលោកសរុប ១,៣០០លាននាក់ មានទេសចរចិន ១៣០លាននាក់ ស្មើនឹង ១០% នៃទេសចរសកលលោកសរុប។

តាមការព្យាករណ៍ពីអង្គការទេសចរណ៍ពិភពលោក នៅឆ្នាំ២០២០ ភ្ញៀវទេសចរចិនដែលទស្សនាក្រៅប្រទេសមានចំនួនច្រើនជាង២០០លាននាក់ ។ដូច្នេះកម្ពុជាត្រូវធ្វើយ៉ាងណាស្រូបយកលំហូរទេសចរចិនឲ្យបានច្រើនដើម្បី សេដ្ចកិច្ចជាតិ៕