សៀវភៅស្តីពីអាស៊ានភាសាខ្មែរដ៏ស៊ីជំរៅដំបូងនៅកម្ពុជា
| ព័ត៌មានជាតិ
SHARE

ថ្មីៗនេះអង្គការ Sipar ដែលជាអង្គការក្រៅរដ្ឋាភិបាលជាតិមានកិតិ្តស័ព្ទដ៍ល្បីខាងការចងក្រងនិងបោះពុម្ភសៀវភៅទើបនិងបានចេញផ្សាយសៀវភៅចំនងជើងថ្មីមួយទៀតស្តីពី អាស៊ានអច្ឆរិយ កាតាលីករដើម្បីសន្តិភាព សៀវភៅនេះមានកំរាស់៣០១ទំព័រ ជាស្នាដៃនិពន្ធរបស់លោក Kishore Mahbubani ជាព្រឹទ្ធបុរសសាលានយោបាយសាធារណ: Lee Kuan Yew សាកលវិទ្យល័យជាតិសិង្ហបុរី និងប្រែសំរួលដោយ លោក ប៊ុត សុផល សំរួលខ្លឹមសារដោយលោក ប្រាក់ សម្ជស្ស និងក្រុមបោះពុម្ពផ្សាយ Sipar ។

សៀវភៅស្តីពី អាស៊ានដែលសរសេរឆ្លុះបញ្ជាំងនូវភាពប្រាកដប្រជារបស់អាស៊ានឬសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ត្រូវបានអ្នកនិពន្ធពណ៍នាយ៉ាងក្បោះក្បាយព្រមទាំងវិភាគយ៉ាងស៊ីជំរៅតាមបែបវិទ្យាសាស្ត្រ នយោបាយដោយបានបង្ហាញពី ១ រលកទំាង៤ ២ ប្រព័ន្ធបរិស្ថានសន្តិភាពអាស៊ាន ៣ អាស៊ាននិងមហាអំណាច ៤ សាវតាសង្ខេប ៥ ចំណុចខ្លំាងនិងចំណុចខ្សោយ ៦ ពានរង្វាន់សន្តិភាពរបស់អាស៊ាន ។

ដោយទ្បែកចំពោះប្រទេសកម្ពុជាដែលបានចូលរូមជាសមាជិកអាស៊ានថ្ងៃទី៣០ មេសា ១៩៩៩ ត្រូវបានអ្នកនិពន្ធបង្ហាញនូវលក្ខណ:ពិសេសរបស់ប្រទេសនេះដែលសមាជិក៩ទៀតគ្មាននោះគឺ ក្នុងរយ:ពេលមិនដល់៤ឆ្នំាផង ពីឆ្នំា១៩៧៥ដល់ឆ្នំា១៩៧៩ ពលរដ្ឋកម្ពុជាប្រហែល 1,7លាននាក់គឺស្មើនិង១ភាគ៥នៃប្រជាជនសរុបបានស្លាប់នៅក្នុងសម័យនៃរបបប៉ុលពតដ៍ព្រៃផ្សៃ ហើយក្នុងនោះដែលអ្នកនិពន្ធបានបង្ហាញយ៉ាងត្រដែតថា ប្រទេសកម្ពុជាសម័យទំនើបមានឈ្មោះមនុស្ស២នាក់សំខាន់គឺ សម្តេច ព្រះនរោត្តម សីហនុ និងសម្តេច ហ៊ុន សែន ។

អ្នកនិពន្ធបានពន្យល់នៅក្នុងសៀវភៅនេះយ៉ាងក្បោះក្បាយនិងគួរជក់ចិត្តដិតអារម្មណ៍នៅមូលហេតុអ្វីបានជាសមាគមន៍ប្រជាជាតិអាគ្នេយ៍នេះគឺជាអច្ឆរិយមួយ។
សៀវភៅនេះត្រូវបានលោក Koft Annan អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិដែលបានធ្វើមរណ:កាលនាពេលថ្មីៗនេះពណ៍នាថាជាការរំលឹកទាន់ពេលថា “ អង្គការតំបន់ជាពិសេសអាស៊ានជាផ្នែកចំាបាច់មូយនៃស្ថាបត្យកម្មអន្តរជាតិសម័យទំនើប “ ។
សៀវភៅនេះបានទទួលជំនួយបោះពុម្ពពីមូលនិធិ Lee ពីប្រទេសសិង្ហបុរី ៕អត្តបទ ៖ ខៀវ កូទ្បា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation