ចំនួនរថយន្តដឹកភ្ញៀវ ចេញ-ចូល​ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានប្រមាណជាង៣ពាន់គ្រឿងក្នុង១ថ្ងៃ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្នុង១ថ្ងៃមានរថយន្តចេញ-ចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ ប្រមាណជាង៣ពាន់គ្រឿង ខណៈរថយន្ត អាចសំចតបានត្រឹមតែ១៥ ទៅ២០នាទីប៉ុណ្ណោះ បើលើសពីនេះត្រូវគិតប្រាក់បន្ថែមទៅតាមម៉ោង ខណៈដែលក្រុមហ៊ុននេះ បានពង្រីកចំណតរថយន្ដ និងបំពាក់ប្រព័ន្ធសុវត្ថិភាពឲ្យកាន់តែទំនើបជាងមុន។


បើតាមមន្រ្តីគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានឲ្យដឹងថា រាល់ការគ្រប់គ្រងសម្រាប់ប្រព័ន្ធសេវាកម្មសាធារណៈនេះ ត្រូវប្រើម៉ាស៊ីន ដែលជាបច្ចេកវិទ្យាទំនើបជំនួសឲ្យការប្រើប្រាស់កម្លាំងមនុស្ស។


បច្ចុប្បន្នព្រលានយន្តហោះអន្តរជាតិភ្នំពេញ បានធ្វើការពង្រីកចំណតរថយន្តរហូតដល់ទៅ៤៥០កន្លែង មានចំណតម៉ូតូ២កន្លែង សម្រាប់ចំណតភ្ញៀវ និងសម្រាប់បុគ្គលិក ។ ក្រៅពីនេះ មានចំណតតាក់ស៊ី ចំណតរថយន្តក្រុង ចំណតរថភ្លើង និងចំណតម៉ូតូកង់បី នៅដាច់ដោយឡែកពីគ្នា។ការបំពាក់ប្រព័ន្ធគ្រប់គ្រងនៅក្នុងអាកាសយានដ្ឋាននេះ ក្រុមហ៊ុនត្រូវចំណាយប្រាក់ប្រមាណ១លាន។


យោងតាមក្រុមហ៊ុនអាកាសយានដ្ឋានអន្តរជាតិកម្ពុជា បច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ ដែលបានធ្វើប្រតិបត្តិការហោះហើរ និងចុះចតចំនួន ប្រមាណជាង៣០ក្រុមហ៊ុន។


ការបង្កើនចំណតយានយន្ត នឹងការបំពាក់ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពនៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះ គឺដើម្បីឲ្យភ្ញៀវ ដែលចេញចូល មកជូនដំណើរមិត្តភ័ក្តបងប្អូន និងរង់ចាំអ្នកដំណើរអាចចតរថយន្ត បានកាន់តែមានភាពងាយស្រួលជាងមុន។ ហើយសម្រាប់សេវាគិតប្រាក់មាន២ប្រភេទ គឺអតិថិជនអាចជ្រើសរើសយកការប្រើប្រាស់ប្រព័ន្ធកាតពណ៌ស្វាយក ឬក៏ប្រើប្រាស់សេវាកម្មធម្មតា ដោយគ្រាន់តែនៅពេលអតិថិជនចូលទៅក្នងព្រលានយន្តហោះ ត្រូវចុចយកបង្កាន់ដៃផ្ញើរថយន្ត ឬម៉ូតូ និងនៅមុនពេលចាកចេញត្រូវយកបង្កាន់ដៃនោះទៅបង់ប្រាក់ជាមុនជាការស្រេច៕(អត្ថបទ៖ អៀវ ឈៀងនី )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation