ក្រុមហ៊ុនប្រមូលសំរាមក្នុងក្រុងខេមរភូមិន្ទ​ មិនប្រមូលសំរាម ទុកតាំងបង្អួតទេសចរណ៍
| ព័ត៌មានជាតិ
SHARE

កោះកុង៖ គំនរសម្រាមនៅតែបង្ហាញខ្លួននៅតាមចិញ្ចើមផ្លូវសាធារណៈដដែលដែលភាគច្រើនស្អុយរលួយនិងជះក្លិនមិនល្អដល់អ្នកធ្វើដំណើរឆ្លងកាត់និងពលរដ្ឋមូលដ្ឋាន។


ប្រជាពលរដ្ឋក៏ដូចជាអាជីវករជាម្ចាស់អាជីវកម្ម រស់នៅក្នុងក្រុងខេមរភូមិន្ទ បាននិយាយថា​ ក្លិនសម្រាមបានធ្វើអោយប៉ះពាល់ដល់ការលក់ដូរចំណីអាហារប្រចាំថ្ងៃរបស់ពួកគាត់ ស្របពេលដែលការប្រមូលសម្រាបមានការយឺតយ៉ាវ។


ចំពោះការយឺតយ៉ាវមិនមកប្រមូលសម្រាមមិនបានទៀងទាត់នេះ មិនមែនប្រជាពលរដ្ឋឬអាជីវករ អាក់ខានមិនបានបង់ថ្លៃសេវាដឹកជញ្ជូននោះទេ គឺពួកគាត់បានបង់ថ្លៃសេវាដឹកជញ្ជូនសម្រាមអោយទៀងទាត់ណាស់ទៅតាមទំហំនៃអាជីវកម្មជាក់ស្តែងចាប់ពី ១០០០០៛ដល់២០០០០៛ ប៉ុន្តែរាល់ពេលក្រុមអ្នកប្រមូលសម្រាមតែងលើកយកលេសថា ឡានដឹកសម្រាមខូចហើយកំពុងជួសជុល។


បញ្ហាដែលបង្ករអោយក្លាយជាទម្លាប់របស់ក្រុមហ៑ុន ទឹម រិន ដែលជាក្រុមហ៑ុនមួយទទួលបានសិទ្ធិវិនិយោគលើសេវាប្រមូលសម្រាមពីសាលាក្រុងខេមរភូមិន្ទនេះ ត្រូវបានប្រជាពលរដ្ឋរាយការណ៍ទៅសាលាក្រុងរាប់សិបលើកកន្លងមកហើយ តែគ្មានប្រសិទ្ធភាព មិនថាឡើយស្ថិតក្នុងការគ្រប់គ្រងរបស់អភិបាលក្រុងចាស់ឬទើបតែឡើងថ្មីនោះទេ។


គិតមកដល់ពេលនេះកន្លែងខ្លះលើសពី៧ថ្ងៃ រុយចោមរោម រហូតកើតជាដង្កូវ ដែលជាបញ្ហាមួយដែលធ្វើភ្ញៀវទេសចរណ៍ខ្លាចរអារ មិនហ៑ានចូលទិញចំណីអាហារទទួលទាន ដូច្នេះហើយបានជាប្រជាពលរដ្ឋនិងអាជីវករទាំងអស់កើតការមិនសប្បាយចិត្ត រហូតមកដល់សព្វថ្ងៃនេះ៕(អត្ថបទ៖ តាំ​ង​ ស៊ុន​នី​)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation