សម្ដេចតេជោ ហ៊ុន សែន៖ ការចំណាយនូវថវិកាទ្រព្យធនរបស់សប្បុរសជនជាតិ-អន្តរជាតិ ជាការរួមចំណែកជាមួយកាកបាទក្រហមកម្ពុជាដើម្បីបម្រើលើវិស័យមនុស្សធម៌
| ព័ត៌មានជាតិ
SHARE



(ភ្នំពេញ) ៖ នៅក្នុងទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ នាព្រឹកថ្ងៃអង្គារ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវក្តីរីករាយ និងអបអរសាទរចំពោះទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម និងអរគុណដល់បណ្តាសប្បុរសជនទាំងអស់ដែលបានចូលរួមយ៉ាងច្រើនកុះករនៅពេលនេះ ។

សម្តចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍រំលឹកពីគុណូបការៈរបស់សម្តេចព្រះបាទនរោត្តម សីហនុ និងសម្តេចម៉ែ ដែលកន្លងមកព្រះអង្គបានចូលរួមចំណែកយ៉ាងធំធេងក្នុងសកម្មភាព កាកបាទក្រហមកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានវាយតំលៃខ្ពស់ចំពោះសកម្មភាពរបស់ កាកបាទក្រហមកម្ពុជាដែលបានធ្វើសកម្មភាពមនុស្សធម៌កន្លងមកក្នុងការជួយដល់ប្រជាពលរដ្ឋដែល រងគ្រោះបំផុត ដែលសកម្មភាពទាំងអស់នេះ គឺបានឆ្លើយតបទាន់ពេលវេលាសម្រាប់ការជួយសង្គ្រោះ ពួកគាត់ ឲ្យទទួលបានភាពល្អប្រសើរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ សប្បុរសជនជាតិ និងអន្តរជាតិទាំងអស់ដែលបានចំណាយនូវថវិកាទ្រព្យធនផ្ទាល់ខ្លួន ចូលរួម ចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដើម្បីបំរើលើវិស័មនុស្សធម៌។ តាមរយៈប្រធានបទឆ្នាំនេះ “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណា ម្នាក់ចោល” គឺពិតជាមានន័យគ្រប់គ្រាន់សម្រាប់សកម្មភាពរួមរបស់ កាកបាទក្រហមកម្ពុជាដែលបាននឹងកំពុងធ្វើសកម្មភាពរាល់ថ្ងៃនេះគឺកាកបាទក្រហមកម្ពុជាមិនទុកឲ្យនណាស្លាប់នោះទេ៕


Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation