គ្រោះទឹកជំនន់ជាង៥០០គ្រួសារទទួលអំណោយកាកបាទក្រហមសាខាខេត្តកំពត
| ព័ត៌មានជាតិ
SHARE

ខេត្តកំពត៖ ក្រោយពីរងគ្រោះដោយសារជំនន់ទឹកភ្លៀង ប្រជាពលរដ្ឋជាង៥០០គ្រួសារស្ថិតក្នុងឃុំកណ្តោល និងឃុំព្រៃថ្នង ស្រុកទឹកឈូ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតនៅព្រឹកថ្ងៃទី ២៣ ខែសីហានេះដើម្បីសម្រាលក្តីលំបាក និងភាពខ្វះខាត ដែលពិធីនេះដឹកនាំដោយឯកឧត្តមជាយ តាយ ប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាសាខាខេត្តកំពត ។


ក្នុងពិធីផ្តល់អំណោយមនុស្សធម៌ធ្វើឡើងនៅបរិវេណវត្តកំពូលមាស ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត និងជាប្រធានកិត្តិយសនៃគណៈកម្មាធិការកាកបាទក្រហម កម្ពុជាសាខាខេត្តកំពតបានមានប្រសាសន៍ថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាតែងតែណែនាំដល់គណៈកម្មាធិការកាកបាទក្រហមកម្ពុជាគ្រប់សាខាខេត្ត-រាជធានីគិតគូរ យកចិត្តទុកដាក់រាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទៅ។ ផ្តើមចេញពីការជំរុញ និងក្រើនរំលឹកទាំងនោះ ថ្ងៃនេះ គណៈកម្មាធិការកាកបាទក្រហមកម្ពុជាសាខាខេត្តកំពតបាននាំយកអំណោយជាគ្រឿងឧបភោគបរិភោគ មួយចំនួនផ្តល់ជូនបងប្អូនក្រុមគ្រួសារក្រីក្រ ចាស់ជរា ក៏ដូចជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលថ្មីៗ ដើម្បីសម្រាលការលំបាកសម្រាប់រយៈពេលមួយគ្រាខ្លី។


ឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្តកំពតបានមានប្រសាសន៍បន្តថា បច្ចុប្បន្ននេះ បញ្ហាអាកាសធាតុតែងប្រែប្រួល ហើយបង្កគ្រោះមហន្តរាយដោយមិនមាននរណាម្នាក់អាចទប់ស្កាត់បានឡើយ។ ដូច្នេះសូមបងប្អូនប្រុងប្រយ័ត្នទាំងអស់គ្នា ពិសេស គិតគូរពីបញ្ហាសុខភាពផ្ទាល់ខ្លួន និងកូនចៅ ព្រមទាំងរួតរះដាំដំណាំចម្ការឡើងវិញបន្ទាប់ពីស្រែស្រូវរងការខូចខាតដោយសារទឹកជំនន់នោះ។


ក្នុងឱកាសនោះផ្តល់អំណោយ រួមមាន អង្ករមួយបាវ មីមួយកេស ទឹកស៊ីអ៊ីវមួយយួរ ស្ករត្នោត ទឹកបរិសុទ្ធ សាប៊ូ និងថវិកាមួយចំនួន៕(អត្ថបទ៖ ប៉ៃ​ សុ​ឃី​ម)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation