សម័យប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃ៥ កញ្ញា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណា ព្រះមហាក្សត្រ
| ព័ត៌មានជាតិ
SHARE


ភ្នំពេញ៖ ឯកឧត្តមឡេងប៉េងឡុង អគ្គលេខាធិការរដ្ឋសភាបានផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខដល់ទូរទស្សន៍CNC នៅថ្ងៃនេះថា សម័យប្រជុំរដ្ឋ សភានីតិកាលទី៦នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ខែកញ្ញឆ្នាំ២០១៨ ក្រោមព្រះ រាជវត្តមានដ៏ខ្ពង់ខ្ពស់ព្រះ មហា ក្សត្រនៃព្រះ រាជាណាចក្រ កម្ពុជា ហើយនៅក្នុងពិធីនោះ ព្រះ ករុណា ព្រះមហាក្សត្រ ទ្រង់នឹងព្រះរាជទានព្រះរាជសារប្រកាសសុពលភាព សមាជិកសភា ទាំង១២៥រូប។ 


កម្មវិធីបន្ទាប់គឺសម្តេចអគ្គមហាពញាចក្រី ហេងសំរិន ធ្វើជាព្រឹទ្ធសមាជិកដឹកនាំប្រជុំ រដ្ឋសភាបណ្តោះអាសន្ន បន្តនីតិវិធី ពិនិត្យ បទបញ្ជាផ្ទៃក្នុងសភា និងរៀបចំគណៈកម្មាធិការអចន្ត្រៃយ៏រដ្ឋសភា ។ 


សូមបញ្ជាក់ថា ក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភានីតិកាលទី៦ គឺសម្តេចអគ្គមហាពញាចក្រីហេងសំរិន ធ្វើជាប្រធានរដ្ឋសភា ,ឯកឧត្តមបណ្ឌិត ងួន ញ៉ិល ជាអនុប្រធានទី១ និងលោកជំទាវ ឃួន សុដារី ជាអនុប្រធានទី២នៃរដ្ឋសភា។ 


សូមជំរាបថា នៅថ្ងៃទី៦ខែកញ្ញា រដ្ឋសភានីតិកាលទី៦ នឹងបោះឆ្នោតជាកញ្ចប់ដោយលើកដៃផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិ បាល នីតិកាលទី៦ ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ,ឧប នាយករដ្ឋមន្ត្រី , ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី ជាសមាជិករាជរដ្ឋាភិបាល។នៅក្នុងថ្ងៃនោះ សម្តេចតេជោ នាយករដ្ឋមន្ត្រី នឹងឡើងថ្លែងអំពីផែនការយុទ្ធសាស្ត្រដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៦ ជូនអង្គរដ្ឋសភា ។


បន្ទាប់ពីរដ្ឋសភាជាតិផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលនីតិកាលទី៦រួចមក នៅរសៀលថ្ងៃទី ៦ខែកញ្ញា សម្តេចអគ្គមហា សេនាបតីតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី ដឹកនាំសមាជិករាជរដ្ឋាភិបាលធ្វើពិធីសម្បថក្នុងព្រះបរមរាជវាំងមុនចូលកាន់តំណែង។


ហើយ នៅព្រឹកថ្ងៃទី៧ខែកញ្ញា សម្តេចតេជោ នាយករដ្ឋមន្ត្រី ដឹកនាំសម៏យប្រជុំគណៈ រដ្ឋមន្ត្រីពេញអង្គលើកដំបូងរបស់រាជ រដ្ឋាភិ បាលនីតិកាលទី៦នៃរដ្ឋសភា៕

អត្ថបទ÷វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation