​សម្តេចតេជោអំពាវដល់ពលរដ្ឋនិងភាគីពាក់ព័ន្ធប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះទឹកជំនន់និងបាតុភាពធម្មជាតិនានា
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា លើកទី១៥៥ ក្រោមប្រធានបទ «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា ដោយមិនទុកនរណាម្នាក់ចោល» នាព្រឹកថ្ងៃអង្គារ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសបងប្អូនដែលរស់នៅតាមតំបន់ទន្លេគឺត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភាពធម្មជាតិដូចជាគ្រោះទឹកជំនន់ដែលអាចកើតមានឡើងដោយយថាហេតុណាមួយ។ ហេតុផលដែលសម្តេចធ្វើការ  អំពាវនាវបែបនេះ ព្រោះយោងទៅតាមការព្យាករណ៍អាកាសធាតុ ដែលបង្ហាញថា កម្ពស់ទឹកឆ្នាំនេះនឹងឡើងធំ។


សម្តេចតេជោហ៊ុនសែន សូមអាជ្ញាធរពាក់ព័ន្ធទាំងអស់ ព្រមទាំងអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងកាកបាទក្រហមកម្ពុជា ត្រូវត្រៀមបម្រុង និងត្រៀមលក្ខណៈដោះស្រាយនៅពេលមានគ្រោះមហន្តរាយណាមួយកើតមានឡើង៕

Logo Brand Footer

CAMBODIAN
NEWS CHANNEL

Tel: (+855) 12 999 434 | Fax: (+855) 23 724 121
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation