សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល
| ព័ត៌មានជាតិ
SHARE

សម្រង់ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីនៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៖
- សម្តេចតេជោ៖ ការផ្តួចផ្តើមបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ជាការបើកទ្វារចំហឲ្យបណ្តាបក្សនយោបាយ បានចូលកសាងជាតិជាមួយរាជរដ្ឋាភិបាល បើទោះបីបក្សទាំងនោះមិនមានបទពិសោធក៏ដោយ។

- សម្តេចតេជោ៖ រាជរដ្ឋាភិបាលនឹងអញ្ជើញបក្សនយោបាយក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ចូលរួមផ្តល់យោបល់ លើសេចក្តីព្រាងច្បាប់ស្តីពីថវិកាជាតិសម្រាប់អាណត្តិទី៦នេះ។

- សម្តេចតេជោ៖ ការបង្កើតឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាការប្រើគោលនយោបាយឈ្នះ-ឈ្នះ ដែលធ្លាប់បានប្រើកន្លងមក ហើយទទួលបានជោគជ័យក្នុងការថែរក្សាសុខសន្តិភាព។

- សម្តេចតេជោ៖ បើទោះបីជាគណបក្សប្រជាជនកម្ពុជាឈ្នះដាច់ក៏ដោយ ប៉ុន្តែយើងបានប្រមូលការរួបរួមពីបណ្តាបក្សនានា ទាំងធនធានមនុស្ស ធនធានបញ្ញា ធនធានគំនិត ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជន។

- សម្តេចតេជោ៖ បក្សប្រជាជនកម្ពុជាឯកបក្សនៅក្នុងរដ្ឋសភាមែន ប៉ុន្តែមុននេះមានបក្សច្រើនដែលបង្ហាញពីពហុបក្សចូលរួម ប្រកួតប្រជែងការបោះឆ្នោត។

- សម្តេចតេជោ៖ ពេលបោះឆ្នោតយើងប្រកួតប្រជែងគ្នា ប៉ុន្តែបោះឆ្នោតហើយយើងត្រូវតែរួមគ្នា ដើម្បីជាតិ និងប្រជាជន។

- សម្តេចតេជោ៖ រាជរដ្ឋាភិបាលមានគម្រោងស្នើលើកលែងទោសដល់អ្នកជាប់ពន្ធនាគារជាទ្រង់ទ្រាយធំ។

- សម្តេចតេជោ៖ ការលើកលែងទោសនេះមិនមែនជាការគាបសង្កត់ពីភាគីអន្តរជាតិនោះទេ សូមកុំបកស្រាយច្រឡំ។

- សម្តេចតេជោ៖ ទឹកចិត្តសណ្តោសប្រណីពីចិត្តរបស់ខ្ញុំ គឺចង់ឲ្យពួកគេបានកែខ្លួនឡើងវិញកុំប្រព្រឹត្តអំពើខុសច្បាប់ទៀត។

- សម្តេចតេជោ៖ អ្នកបានចេញពីគុកសូមកុំព្រហើនបន្តទៀត! ប្រយ័ត្នជាប់គុកទៀត! អ្នកឯងត្រូវគិតថា សេរីភាពរបស់អ្នកមានព្រំដែន សេរីភាពអ្នក មិនអាចប៉ះពាល់អ្នកដទៃទេ។

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation