កម្មករនេសាទម្នាក់នៅខេត្តកោះកុងធ្លាក់ចូលសមុទ្រលង់ទឹកស្លាប់ដោយសារស្រវឹងពេលចេញនាសាទ
| ព័ត៌មានជាតិ
SHARE

ស្រុកកោះកុង ៖ ជនរងគ្រោះ ពុំស្គាល់អត្តសញ្ញាណច្បាស់ម្នាក់ ឈ្មោះហៅក្រៅ តាបាត់ដំបង ភេទប្រុស អាយុប្រហែល ៤៥ ឆ្នាំ ធ្លាក់ទឹកលង់ស្លាប់ នៅចំនុច សមុទ្រក្រៅ អាវឡាតាន់ ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុងកាលពីវេលាម៉ោង ០៨.១០នាទីព្រឹក ថ្ងៃទី២២ សីហា ២០១៨ ដោយសារការទម្លាប់ដកមេ ក្នុងពេលចេញប្រតិបត្តិការងារនេសាទ ។


គ្រោះថ្នាក់នេះកើតឡើងពេលដែលទូករបស់កម្មករនេសាទរូបនេះ ចេញនេសាទហើយនៅពេលដែលទូកចតទិញនុយពីទូកមួយទៀតនោះ ស្របគ្នាដែលមានទឹករលកខ្លាំងធ្វើអោយទូកឃ្លីងឃ្លោង ជនរងគ្រោះក៏រអិលជើងធ្លាក់ទឹកតែម្តង គ្រានោះដែរក៏មានកម្មករទូកនេសាទដូចគ្នា បាននាំគ្នាជួយស្រង់ជនរងគ្រោះឡើងមកលើទូកវិញដែរ ប៉ុន្តែហួសពេលដោយគាត់បានដាច់ខ្យល់បាត់ទៅហើយ មុនពេលស្រង់ឡើងលើទូក។


បន្ទាប់ពីទទួលបានដំណឹងនេះ កំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយប្រស់ នៃអធិការស្រុក បានសហការជាមួយ កំលាំងពាក់ព័ន្ធ ចុះធ្វើកោសល្យវិច្ច័យសព ក្រោយពីពិនិត្យរួច ឃើញថាជនរងគ្រោះខាងលើ ពិតជាបានស្លាប់ដោយសារស្រវឹងធ្លាក់ទឹកស្លាប់ពិតប្រាកដមែន ។
បច្ចុប្បន្នសពរងគ្រោះ ត្រូវបានកំលាំងជំនាញ បានធ្វើកំណត់ហេតុប្រគល់ជូនទៅឲ្យថៅកែទូក ឈ្មោះ កែ កែវ ដើម្បីយកធ្វើបុណ្យតាមប្រពៃណីសាសនា៕(អត្ថបទ៖តាំង )ស៊ុននី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation