ក្រសួងសាធារការអះអាងថា ភ្នំពេញទាំងមូលមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់នៅថ្ងៃនេះថា កំពស់ទឹកទន្លេក្នុងរាជធានីភ្នំពេញ ជិតឡើងដល់កំពស់ប្រកាសអាសន្ន ហើយក្រសួងនិងអាជ្ញាធររាជធានីភ្នំពេញក៏មានវិធានការទប់ស្តាត់រួចរាល់ដែរ។
សូមជំរាបថា នៅថ្ងៃទី២២ ខែសីហានេះ កំពស់ទឹកទន្លេចតុមុខ ឡើងដល់កំពស់នីវ៉ូ ៩,៧០ ម៉ែត្រ ជិតដល់កំពស់ប្រកាសអាសន្ន ១០,៥០ម៉ែត្រ ដោយក្រសួងសាធារណការអះអាងថា ទោះជាកម្ពស់ទឹកកើនឡើងយ៉ាងនេះក្តី រាជធានីភ្នំពេញមិនអាចទទួលរងការគំរាមកំហែងដោយទឹកជំនន់បានឡើយ ដោយសារមានទំនប់ការពារទឹកជំនន់ដ៏រឹងមាំព័ទ្ឋជុំវិញទីក្រុង និងមានស្ថានីយ៍បូមទឹកចំនួន ១៣កន្លែង៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation