ឯកឧត្តមខៀវ កាញារីទ្ធផ្តល់ប្រាក់១លានរៀលដល់កម្មករស្តារប្រព័ន្ធលូក្នុងក្រុងកំពង់ចាមដើម្បីជាការលើកទឹកចិត្ត
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ កាលពីថ្ងៃម្សិលមិញនេះ ឯកឧត្តមខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះរូបថតមួយសន្លឹករបស់បុរសម្នាក់ ដែលបានចុះទៅស្តារលូទាំងខ្លួនទទេ ដោយភ្ជាប់ជាមួយនឹងពាក់ពេជ្យដាស់តឿនមួយចំនួនទៅដល់ប្រជាពលរដ្ឋដែលបោះសំរាម ផ្តេសផ្តាស។
ដោយឡែកនៅថ្ងៃនេះបន្ទាប់ពីដឹងថា បុរសក្នុងរូបភាពដែល ឯកឧត្តមបង្ហោះនោះ ជាកម្មករស្តារលូនៅក្រុងកំពង់ចាម នារសៀលថ្ងៃទី២២ សីហានេះ ឯកឧត្តមខៀវ កាញារីទ្ធ បានផ្តល់ជាថវិការ១លានរៀលតាមរយៈឯកឧត្តម ហេង សង្ហារ ទីប្រឹក្សាក្រសួងព័ត៌មាន ដើម្បីធ្វើការប្រគល់ជូនផ្ទាល់ដៃដល់បុរសរូបនោះ ដែលមានឈ្មោះថា ស្រ៊ុន ឆៃហ៊ាប ក៏ដូចជា ឧត្ថម្ភដល់កម្មករស្តាលូដ៏ទៃទៀតផងដែរ។


សូមជម្រាបថា ការចុះទៅស្តារលូរបស់កម្មករនៅក្នុងក្រុងកំពង់ចាមនេះ ធ្វើឡើងបន្ទាប់ពីអជ្ញាធរពាក់ព័ន្ធក្នុងខេត្ត បានដាក់ម៉ាស៊ីនបូមទឹករំដោះចេញពីក្រុងកំពង់ចាមបន្ទាប់ពីទឹកទន្លេមេគង្គឡើងខ្ពស់ ហើយពិនិត្យឃើញថា ទឹកលូមិនអាចហូរចូលទៅទន្លេបានដោយខ្លួនឯងដោយសារតែមានការកកស្ទះដោយថង់ប្លាស់ស្ទីកនិងសំរាមផ្សេងៗនោះ។


សូមបញ្ជាក់ថា កម្រិតកំពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពងចាមនៅរសៀលថ្ងៃនេះ បានបន្តកើនឡើងដល់កំពស់១៥,៤៦ម៉ែត្រ លើសសំណុចប្រកាសប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។ ក្នុងអំឡុងពេលដែលទឹកទន្លេមេគង្គបានឡើងរហូតមកដល់ ពេលនេះបានធ្វើឲ្យប្រជាពលរដ្ឋ២ម៉ឺន២ពាន់ខ្នងផ្ទះត្រូវបានលេចលង់ និងមានប្រជាពលរដ្ឋចំនួន៨៤៥គ្រួសារត្រូវ បានជម្លៀសទៅកាន់ទីទួលសុវត្ថិភាព មិនតែប៉ុណ្ណោះបានធ្វើឲ្យប៉ះពាល់ដល់ដំណាំស្រូវ៦ពាន់៨៨១ហិកតា ដំណាំពោត ៤៦៩ហិចតា និងដំណារួមផ្សំ១ពាន់១៩០ហិកតា និងលិចផ្លូវសរុបប្រមាណ១៨០គីឡូម៉ែត្រផងដែរ៕(អត្ថបទ៖ហ៊ាង ថាច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation