មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ រកឃើញនិងដកហូតគ្រឿងកំប៉ុងខូចគុណភាពមួយចំនួនពីផ្សារចំនួនពីរក្នុងស្រុកមេមត់
| ព័ត៌មានជាតិ
SHARE

ត្បូងឃ្មុំ ៖ គ្រឿងកំប៉ុងខូចគុណភាពមួយចំនួនត្រូវបានរកឃើញនិងដកហូតពីអាជីវករក្នុងផ្សារមេមត់ និងផ្សារជីពាំង យកមកបំផ្លាញចោល ខណៈការរកឃើញនេះគឺបន្ទាប់ពីមន្រ្តីកាំកុងត្រូលខេត្តត្បូងឃ្មុំដឹកនាំដោយលោក មាស មោរ៉ា ប្រធាន សាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តចុះធ្វើការត្រួតពិនិត្យគុណភាពទំនិញនិងពន្យល់ណែនាំ របៀបជ្រើសរើសអាហារដែលមានសុវត្ថិភាព ដល់អាជីវករលក់ដូរ និងប្រជាពលរដ្ឋកាលពីថ្ងៃទី២១ ខែសីហា ហើយក្នុងប្រតិបត្តិការនោះមន្ត្រីកាំកុងត្រូលបានចុះណែនាំ និងត្រួតពិនិត្យនេះក្រុមការងារ ក៏បានធ្វើតេស្ត លើបន្លែត្រីសាច់មួយ ចំនួនដែលដាក់លក់នៅក្នុងផ្សារទាំងពីរនេះ។

លោក មាស មោរ៉ា មានប្រសាសន៍ថា ដើម្បីធានាសុវត្ថិភាពចំនីអាហារនិងធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាននោះ លោករួមទាំងមន្ត្រីកាំកុងត្រូលខេត្ត និងសមត្ថកិច្ច ពាក់ព័ន្ធ តែងតែចុះត្រួតពិនិត្យជាប់ជាប្រចាំ ជាក់ស្តែងនៅថ្ងៃនេះ បានបន្តចុះ ត្រួតពិនិត្យគុណភាពទំនិញនៅផ្សារទាំង២ខាងលើ ក្នុងគោលបំណងតែមួយគត់ គឺចង់ឲ្យប្រជាពលរដ្ឋបរិភោគអាហារ ប្រកបទៅ ដោយគុណភាពល្អ លើសពីនេះអាច អោយគាត់ យល់ដឹងដោយខ្លួនឯង នៅរបៀបជ្រើសរើសម្ហូបអាហារណាដែលមានសុវត្ថិភាព យកមកទទួលទាន។

លោក មាស មោរ៉ា បន្តថា ក្រោយធ្វើតេស្តឃីតភ្លាមៗលើសាច់ក្រក យីហ៊ឺ ត្រីងៀតសំយ៉ុង ត្រីងៀតក្រហម ណែម សណ្តែកបណ្តុះ និងខ្ញីហាន់រួចមក គឺមិនមានសញ្ញាណវត្តមានផ្ទុកនូវសារធាតុ បូរ៉ាក់ ដែលជាសារធាតុគីមីហាមឃាត់ ធ្វើឲ្យសាច់ស្វិតល្អ មិនខូចមិនស្អុយ នៅស្រស់ និងទុកបានយូរ ដែលវាបណ្តាល ប៉ះពាល់ដល់សុខភាព អ្នកទទួលទាននោះឡើយ។

ដោយឡែក ចំពោះការត្រួតពិនិត្យគុណភាពទំនិញដាក់លក់បានប្រទះឃើញនិងដកហូតទំនិញ ដែលខូចគុណភាពសំបក ច្រេះប៉ោងកំប៉ិត និងហួសកាលបរិច្ឆេទប្រើប្រាស់ បានមួយ ចំនួនមានដូចជា សណ្តែងកំប៉ុង ទឹកប៉េងបោះ និងទឹកផ្លែឈើ មួយចំនួន យកទៅកំទេចចោល។ ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូលបានបិទស្ទីកឃ័រ និងបង្ហាញដល់អាជីវករ ក៍ដូចជាប្រជា ពលរដ្ឋនូវរបៀបមើលថ្ងៃខែកំណត់នៃកាលបរិច្ឆេទ និងការ ជ្រើសរើសផលិតផលម្ហូបអាហារ ដែលមានសុវត្ថិភាពសម្រាប់ ទទួលទាន ព្រមទាំងបានធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករឲ្យដាក់តាំងលក់ទំនិញដែលមានគុណភាពល្អមាន ស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាល បរិច្ឆេទច្បាស់លាល់ ជាពិសេសហួសកាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕
អត្ថបទ៖ជឹង សេងឡុង


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation