អភិបាលខេត្តស្ទឹងត្រែង បន្តចុះពិនិត្យមើលស្ថានភាពរស់នៅរបស់ពលរដ្ឋនៅតាមទីទួលលសុវត្ថិភាព ក្នុងឃុំតាឡា ស្រុកសេសាន
| ព័ត៌មានជាតិ
SHARE

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែងរួមនឹងក្រុមការងារបានបន្តចុះពិនិត្យមើលស្ថានភាពនិង សួរសុខទុក្ខ ប្រជាពលរដ្ឋ ដែលកំពុងរស់លើទីទួលសុវត្ថិភាពចំនួនជាង៨០គ្រួសារ ដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ន ស្ថិតនៅក្នុងភូមិខ្សាចថ្មី ឃុំតាឡា ស្រុកសេសាន ខេត្តស្ទឹងត្រែង បន្ទាប់ពីពួកគាត់បានជម្លៀសចេញ ពីលំនៅឋានដោយសារតែទឹកជំនន់។

ជាក់ស្តែងក្នុងការចុះពិនិត្យ និងសួររសុខទុក្ខកាលពីថ្ងៃម្សិលមិញនេះ ខេត្តស្ទឹងត្រែងបានពនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកត្តិព្រឹទ្ធបណ្ឌិត ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់គ្រប់ក្រុមគ្រួសារ ដែលជានិច្ចជាកាលសម្តេចតែងតែយកចិត្តទុកដាក់ខ្ពស់បំផុត អំពីការរស់នៅក្នុងស្ថានភាពដ៏លំបាករបស់បងប្អូនបែបនេះ។ ហើយសម្តេចក៏បានបញ្ជូនស្បៀងអាហារ និងថ្នាំពេទ្យចែកជូនដល់បងប្អូនថែមទៀតផង។

នាឨកាសនោះ ឯកឧត្តម ម៉ុម សារឿន បានណែនាំដល់ប្រជាពលរដ្ឋដែលបានជំម្លៀសមកកាន់ទីទួលសុវត្ថិភាពទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នជានិច្ចនៅក្នុងពេលទឹកជំនន់បែបនេះ ព្រោះថា គ្រោះថ្នាក់អាចកើតមានគ្រប់ពេលវេលាប្រសិនបើ យើងមិនមានការប្រុងប្រយ័ត្ន ពិសេសត្រូវថែរក្សាសុខភាពរបស់ខ្លួនឲ្យបានល្អត្រូវ ថែរក្សាសុខភាព រស់នៅមានអនាម័យ ត្រូវបរិភោគទឹកដាំពុះ គេងក្នុងមុង។ម្យ៉ាងទៀតទឹកជំនន់ វាជាប្រភពទឹកមេរោគ។

គួរបញ្ជាក់ផងដែរថា ទឹកជំនន់នៅតែបន្តរឡើងចាប់ពីថ្ងៃទី១៣ ខែសីហាមកម្លេះ ដែលបណ្តាលអោយឃុំតាឡា ស្រុកសេសាន ទទួលរងផលប៉ះពាល់ជាច្រើនលើកច្រើនសារ ក្នុងនោះមាន វត្តអារាមចំនួន៣, ផ្លូវប្រវែង៩គីឡូម៉ែត្រ, ស្ពាន៥កន្លែង, សាលារៀន៧កន្លែង និងដីស្រែចំការចំនួន១៥.១៤៦ហិកតាត្រូវបានលិចលង់និងខូចខាត។
បច្ចុប្បន្ន ឃុំតាឡាត មានចំនួន៦ភូមិ គឺភូមិខ្សាច់ថ្មីតូច-ភូមិខ្សាច់ថ្មីធំ-ភូមិរំពាត់-ភូមិក្រឡាពុះ-ភូមិស្វាយរៀង-និងភូមិភូមតាឡាត ដែលមានប្រជាពលរដ្ឋរស់នៅជាង ៤០០០គ្រួសារ៕អត្ថបទ ៖ ម៉ាក មេត្តា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation