រថយន្តក្រុងសាធារណៈនឹងត្រូវបន្ថែមរហូតដល់ជាង២០០គ្រឿងនៅដំណាច់ឆ្នាំ២០១៨នេះ ឆ្លើយតបនឹងកំនើនប្រើប្រាស់ សេវានេះពីសំណាក់ពលរដ្ឋក្នុងរាជធានី
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ រដ្ឋបាលបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណើននៃការប្រើប្រាស់សេវារថយន្តក្នុងសារធារណៈពីសំណាក់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានកើនឡើងជាបន្តបន្ទាប់ ដោយក្នុងពេលបច្ចុប្បន្ននេះបើតាមរបាយការណ៏ពីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានឱ្យដឹងថា ពលរដ្ឋដែលបានប្រើប្រាស់សេវារថយន្ដក្រុងប្រមាណជាង ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ ជាមួយនឹងរថយន្តក្រុងចំនួន ១៥៥ គ្រឿង ដែលរត់នៅលើផ្លូវសំខាន់ៗ ចំនួន ៨ខ្សែនៅក្នុងរាជធានីភ្នំពេញ។

ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរតាមរថយន្តក្រុងសាធារណៈនេះ សាលារាជធានីភ្នំពេញ បានបន្ថែមចំនួនរថយន្តក្រុងរហូតដល់ទៅ ១៧៧គ្រឿង បង្កើនខ្សែរត់ចំនួន៨ខ្សែ និងបង្កើនចំណតរហូតដល់ទៅ៦២៣ទីតាំងនៅទូទាំងរាជធានីភ្នំពេញ។ ហើយបើតាមផែនការគ្រោងទុក គឺនៅដំណាច់ឆ្នាំ២០១៨ ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការរថយន្តក្រុងរហូតដល់ ២៣៧គ្រឿង សម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដំណើរ។

មួយផ្នែកទៀតនៃការរីកចម្រើនក្នុងវិស័យដឹកជញ្ជូនរបស់រដ្ឋមួយនេះ គឺការប្រើប្រាស់កាតអេឡិចត្រូនិក របស់វីង ដោយការទូទាត់ជាមួយនឹងម៉ាស៊ីនដែលមានភ្ជាប់ នៅលើរថយន្តក្រុង សម្រាប់ផ្តល់ភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

បើតាមមន្រ្តីរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងនេះ បានឲ្យដឹងថា ការប្រើប្រាស់កាតអេឡិចត្រូនិក មានភាពងាយស្រួលសម្រាប់ការគ្រប់គ្រងចំណូល និងទិន្នន័យរបស់អតិថិជន។
គួរបញ្ជាក់ថា សម្រាប់កាតអ្នកជិះរថយន្តក្រុងមាន ២ប្រភេទ គឺប្រភេទពណ៌ខៀវ ហើយមានតម្លៃតែ៤ពាន់រៀលប៉ុណ្ណោះដែលអាចជិះរថយន្តក្រុងបានចំនួន ១៨០ដង ប៉ុន្តែសម្រាប់សិស្ស មនុស្សចាស់ ព្រះសង្ឃ បុគ្គលិករោងចក្រ ជនពិការ និងកុមារតូចកម្ពស់ក្រោម ១ម៉ែត្រ គឺជិះដោយឥតគិតថ្លៃ។ សម្រាប់កាតពណ៌បៃតងវិញ មានតម្លៃ ៦ពាន់រៀល និង១ម៉ឺនរៀលសម្រាប់អ្នកដំណើរទូទៅ៕
អត្ថបទ ៖ អៀវ ឈៀងនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation