នាយកUNDPប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បញ្ជាក់ថា UNDPនៅតែបន្តជាដៃគូរអភិវឌ្ឍន៏ជាមួយរាជរដ្ឋាភិបាលកម្ពុជា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការណ៏អន្តរជាតិនាព្រឹកថ្ងៃទី ២២ ខែសីហា ឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរ ទេសនិងសហប្រតិបត្តិការណ៏អន្តរជាតិបានជួបពិភាក្សាជាមួយឯកឧត្តម Hao liang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជា ជាតិនិង ជានាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៃអភិវឌ្ឍន៏សហប្រជាជាតិUNDP ដើម្បីពិភាក្សាការងារ ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូអភិវឌ្ឍន៏។

បន្ទាប់ពីចប់ជំនួបពិភាក្សានោះ ឯកឩត្តមកេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបពិភាក្សាទ្វេភាគូឯកឧត្តម ទេសរដ្ឋមន្ត្រីប្រាក់សុខុនបានស្វាគមន៏ ឯកឧត្តម Hao liang Xu ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិនិងជានាយកUNDP ប្រចាំតំបន់អាស៊ី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-ចិនបានប្រព្រឹត្តទៅនៅឯខេត្តសៀមរាប។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា UNDPនិងភ្នាក់ងារអង្គការ សហប្រជាជាតិនៅកម្ពុជាបានរួមចំណែកជួយឲ្យកម្ពុជាសម្រេចបាននៅគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព២០៣០និងចូលរួមឧបត្ថម្ភដល់ការបោស សំអាតដោះគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះនិងការអភិវឌ្ឍន៏ជាច្រើន។

ឯកឧត្តមទេសរដ្ឋមន្ត្រី បញ្ជាក់ថា កម្ពុជានឹងដាក់សេចក្តីព្រាងអភិវឌ្ឍប្រកបដោយចីរភាព នៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងនៃរាជរដ្ឋាភិបាលនីតិកាទី៦ នាពេលខាងមុខ ហើយកម្ពុជាសូមស្នើUNDP ដាក់បញ្ចូលគោលដៅអភិវឌ្ឍន៏ដោះមីននិង យុទ្ធភណ្ឌមិនទាន់ផ្ទុះចូលក្នុងគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៏សហប្រជាជាតិUNDP។

ជាការឆ្លើយតបឯកឧត្តម Hao liang Xu បានជំរាបឯកឧត្តមទេសរដ្ឋមន្ត្រីប្រាក់សុខុន នៅក្នុងជំនួបនោះថា ភាគី UNDP ត្រៀមខ្លួនភាពជាដៃគូរអភិវឌ្ឍន៏ ជាមួយរាជរដ្ឋាភិបាលកម្ពុជាឲ្យកាន់តែមានចីរភាព ស្របតាមផែនការអភិវឌ្ឍន៏របស់រាជរដ្ឋាភិបាលកម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation