សត្វអណ្តើកជាង១៥០ក្បាលត្រូវនាំយកទៅលែងចូលអូររន្ទះបាញ់ដើម្បីអភិរក្ស ក្រោយបង្រ្កាបបានពីឈ្មួញ
| ព័ត៌មានជាតិ
SHARE

បន្ទាយមានជ័យ៖សត្វអណ្តើកជាង១០០ក្បាលដែលសល់ពីការងាប់បន្ទាប់ពីសមត្ថកិច្ចអាវុធហត្ថខេត្តបង្រ្កាបបានត្រូវបានមន្រ្តីជំនាញរដ្ឋបាលព្រៃឈើសហការណ៍ជាមួយអាជ្ញាធរស្រុកព្រះនេត្រព្រះ​ មានលោក ឃូ ពៅ​ ជាអភិបាលស្រុក,​មន្រ្តីអាវុធហត្ថខេត្ត និងមន្រ្តីជលផលនាំយកទៅលែងនៅអូររន្ទះបាញ់ស្ថិតនៅក្នុងឃុំ/ស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។


លោក ជា ផល្លី នាយខ័ណ្ឌរដ្ឋបាលព្រៃឈើបន្ទាយមានជ័យបានលើកឡើង ក្នុងពិធីលែងអណ្តើកកាលពីព្រឹកថ្ងៃទី២១សីហាថា​ សត្វអណ្តេីកដែលត្រូវព្រលែងនាពេលនេះមានចំនួន១៥០ក្បាល។សត្វអណ្តើកនេះបានមកពីការបង្រ្កាបរបស់សមត្ថកិច្ចកងរាជអាវុធហត្ថសហការជាមួយនគបាលសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី៥ សីហាឆ្នាំ២០១៨បានប្រមាញ់តាមចាប់ពីច្រកបឹងត្រកួន​ ស្រុកថ្មពួក​ រហូតដល់ទីរួមស្រុកព្រះនេត្រព្រះទើបចាប់បានដោយរថយន្តមិនអាចទៅមុខរួចទៀតត្រូវសមត្ថកិច្ចយករថយន្តធំពាំងហើយបើកគេចចូលទឹកស្រះ។


លោកបានបន្តទៀតថា​ តាមភាពជាក់ស្តែងកាលពីបង្រ្កាបបានភ្លាមៗមានសត្វព្រៃច្រើនប្រភេទដូចជា អណ្តើក កន្ធាយ អន្សងពេញមួយរថយន្តហាយឡិនឌឺមានចំនួន២២៤ក្បាលស្មើ៤៣៤គីឡូក្រាមក្នុងនោះមាន សត្វអណ្តើកតូចចំនួន១៧០ក្បាល សត្វអណ្តើកធំ(រឺសកល)ចំនួន២៧ក្បាល សត្វកន្ធាយ១០ក្បាល សត្វអន្សង១៧ក្បាលតែដែលភាគច្រើនបានងាប់​ដោយសារតែឈ្មួញបើករថយន្តធ្លាក់ចូលទឹក​ ហើយដែលនៅរស់ខ្លះដូចជាសត្វទឹកដែលមានដូចជា អណ្តើក អន្សង កន្ធាយជាដើម ហើយក៍យកមកលែងតាមនីតិវិធីដោយមានការអនុញ្ញាតពីលោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ។


លោក ឃូ ពៅ អភិបាលស្រុកព្រះនេត្រះបានអោយដឹងដែលថា​ ការជ្រើសរើសយកអូររន្ទះបាញ់លែងសត្វអណ្តើកខាងលើជារឿងត្រឹមត្រូវនិងសុវត្តិភាពបំផុតព្រោះអូរនេះជាតំបន់អូរអភិរក្សត្រូវបានការពារជាប្រចាំដោយមន្រ្តីសហគមន៍និងមានទំហំធំរហូតដល់ជាង២០ហិចតា។ជាមួយនោះលោកក៍បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាអភិរក្សធនធានធម្មជាតិមិនត្រូវនេសាទគ្រប់ប្រភេទនៅតំបន់អភិរក្សនេះ៕(អត្ថបទ៖ ប៊ុនចាន់ថន )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation