ក្រសួងធនធានទឹក ជំរុញឱ្យមន្ទីរនិងអាជ្ញាធរខេត្តជាប់ដងទន្លេត្រូវត្រៀមគ្រប់ពេលក្នុងកិច្ចការបូមរំដោះទឹកជំនន់ជន់
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ ឯកឧត្ដម យិន ងួនកូលេនីន អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនឹងឧតុនិយម បានបញ្ជាក់ថា ក្នុងខែសីហានេះ កម្ពស់ទឹកទន្លេមេគង្គមានការកើនឡើងគួរឲ្យគត់សម្គាល់ ដោយសារផ្ទៃខាងលើនៃដងទន្លេមេគង្គនៃបណ្តាប្រទេសជិតខាងមានការកើនឡើងខ្ពស់ ដែលធ្វើឱ្យប្រទេសទាំងនោះបង្ខំចិត្តបង្ហូរទឹកចេញពីទំនប់វារីអគ្គីសនី រួមនឹងបញ្ហាព្យុះដែលបានកើតមានឡើងក្នុងតំបន់ផ្ទៃរងទឹកភ្លៀងនៅផ្នែកខាងលើទន្លេ។


ដោយមើលឃើញពីបញ្ហាខាងលើនេះ ទើបរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្រ្តី លឹម គានហោ បានជម្រុញដល់មន្ទីរជំនាញ តាមខេត្តគោលនីមួយៗ ត្រូវប្រញាប់រៀបចំតម្លើងសម្ភារៈ មាស៊ីននៅទីតាំងប្រព័ន្ធមេរំដោះ ដើម្បីធ្វើការបូមទឹកចេញពីទីក្រុង ឬប្រជុំជនជាដើម បញ្ជៀសពីការជន់លិច ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ។


ជាក់ស្តែងខេត្តក្រចេះ ឯកឧត្តម យិន ងួនកូលេនីន ក្នុងនាមជាអនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមផង និងក្នុងនាមជាប្រធានក្រុមការងារចុះជួយ ខេត្តក្រចេះ រួមដំណើពីមន្ទីរជំនាញ អាជ្ញាធរក្រុង-សង្កាត់ ចុះត្រួតពិនិត្យទីតាំងបូមទឹកក្នុងភូមិដូនជ្រាំ សង្កាត់ក្រុងក្រចេះ ។


ក្នុងដំណើរចុះត្រួតពិនិត្យ ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍បញ្ជាក់ថា ក្រសួង ក៏ដូចជាមន្ទីរជំនាញ បានធ្វើពិនិត្យនូវទីតាំងដែលត្រូវជួយសង្រ្គោះ និងបានដោះស្រាយបានទាន់ពេលវេលាផងដែរ ហើយមាស៊ីនដែលមន្ទីរតម្លើងពេលនេះ គឺជាការបូមជួយសង្រ្គោះបឋមក្នុងមូលដ្ឋានទេ ទៅខាងមុខក្រសួងនឹងសិក្សាទីតាំងដើម្បីដាក់មាស៊ីនប្រចាំការប្រើដោយអគ្គីសនី សម្រាប់ការបូមរំដោះទឹកដោះស្រាយជាប្រចាំ ។ ទន្ទឹមនឹងការជួយសង្រ្គោះរបស់ក្រសួង ឬអាជ្ញាធរខេត្ត ក៏ទាមទារឲ្យមានការចូលរួមសង្រ្គោះពីបងប្អូនប្រជាពលរដ្ឋផ្ទាល់ដែរ ដោយប្រុងប្រយ័ត្ននឹងបញ្ហា ចរន្តអគ្គីនីចូលទឹក បញ្ហាសុខភាពអនាម័យ បញ្ហាក្មេងលង់ទឹក ។


ក្នុងនោះដែល ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្ត រួមមន្ទីរពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការទប់ស្កាត់ និងជួយសង្រ្គោះបូម រំដោះទឹកចេញពីទីក្រុង និងទីប្រជុំជនបានទាន់ពេលវេលា បញ្ជៀសពីផលប៉ះពាល់ដល់វិស័យមួយចំនួន ដោយសារទឹកជំនន់ជន់លិចរយះពេលយូរ ៕(អត្ថបទ៖ នាង ចាន់ថា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation