ស.ស.យ.ក បណ្តុះជំនាញដល់អ្នកសង្កេត ការណ៍បោះឆ្នោតសាកលឆ្នាំ២០១៨ - CNC News
ស.ស.យ.ក បណ្តុះជំនាញដល់អ្នកសង្កេត ការណ៍បោះឆ្នោតសាកលឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE



សហភាពសហព័ន្ធយុវជនកម្ពុជា បណ្តុះជំនាញដល់អ្នកសង្កេត ការណ៏បោះឆ្នោតសាកលឆ្នាំ២០១៨ ហើយបានអំពាវនាវដល់ប្រជា ជន និងយុវជនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ទៅតាមសិទ្ធិរៀងៗខ្លួន។

ក្រោមកិច្ចសហការ ជាមួយគណៈកម្មា ធិការជាតិរៀបចំការបោះ ឆ្នោត សហភាពសហ ព័ន្ធយុវជនកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលអ្នកសង្កេត ការណ៍របស់សសយក សម្រាប់ដំណើរ ការ បោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨។

ឯកឧត្តម ហ៊ុនម៉ានី បញ្ជាក់ថា សហភាពសហ ព័ន្ធយុវជនកម្ពុជា បានចូលរួមសង្កេតការណ៏បោះឆ្នោតតាំងពីឆ្នាំ២០១៣ ហើយជា ពិសេសតែម្តងចូលរួមសង្កេតការណ៏បោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ឆ្នាំ ២០១៧ នុងសង្កេតការណ៏បោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា។

ឯកឧត្តមហ៊ុន ម៉ានី មានប្រសាសន៍ថា សហភាពសហព័ន្ធយុវជនកម្ពុជា បានត្រៀមខ្លួនជាស្រេចចូលរួមសង្កេតការណ៏បោះឆ្នោតជ្រើស តាំងសមាជិកសភានីតិកាលទី៦និងប្រព្រឹត្តទៅនៅថ្ងទី២៩ខែកក្កដាឆ្នាំ ២០១៨។ សហភាពសហ ព័ន្ធយុវជនកម្ពុជាចូលរួមចំណែកកសាងកម្ពុជាមួយ ដែលឯករាជ្យ សេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនៈភាពសង្គម។

ជាមួយគ្នានោះដែរឯកឧត្តមហ៊ុន ម៉ានី បានអំពាវនាវដល់ប្រជាជននិងយុវជនដែលមានឈ្មោះនៅ ក្នុងបញ្ជីឈ្មោះបោះ ឆ្នោតត្រូវអញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់គ្នាទៅតាមអ្វីជាសិទ្ធិនិងការគិតគូ

សូមជំរាបថា វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងជាពីរវគ្គ ដែលវគ្គទី១ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៨ និង ២៩ ខែមេសា ហើយវគ្គទី២ គឺនៅថ្ងៃទី ៥ និង៦ ខែឧសភា ដែលវគ្គបណ្តុះបណ្តាលទាំងពីរមានការចូលរួមពីគ្រូឧទ្ទេសពីខាងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត រូបមានលោក សាត់ សុវណ្ណ ជាអនុ ប្រធាន នាយកដ្ឋានបណ្តុះ បណ្តាល និងអប់រំអ្នកបោះឆ្នោតនៃ គជប និង ឯកឧត្តម កែ រិទ្ធ ជាទីប្រឹក្សាប្រធានគណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត៕

អត្ថបទ៖ វង សុភ័ក្ត្រ

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation