ឯកឧត្តម ផៃ ស៊ីផាន ៖ ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មិនមែនជាការដាក់កំហិតតែគឺជាសម្មិទ្ធផលនៃកិច្ចពិភាក្សានិង ការឯកភាពពីរាល់គណបក្ស១៥ ក្នុងចំណោម១៦
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ស្របទៅតាមគំនិតផ្តួចផ្តើម របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, ថ្នាក់ដឹកនាំ នៃគណបក្សនយោបាយ ចំនួន១៥ ក្នុងចំណោម១៦ គណបក្ស ដែលបានចូលក្នុងកិច្ចពិគ្រោះយោបល់ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី២១ ខែសីហានេះ នៅវិមានសន្តិភាព បានយល់ស្រប ក្នុងការបង្កើតឲ្យមាន «ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» ដើម្បីពិគ្រោះយោបល់ រវាងរាជរដ្ឋាភិបាល ជាមួយនឹងគណបក្សនយោបាយ នៅក្រៅរដ្ឋសភា ក្នុងន័យដើម្បី ផ្តល់ឱកាសឲ្យគណបក្សនយោបាយទាំងអស់ បានចូលរួមចំណែក ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ លើកលែងតែ គណបក្សខ្មែរ សាធារណរដ្ឋមួយប៉ុណ្ណោះ ដែលមិនទាន់យល់ស្រប ចំពោះអ្វីដែលសម្រេចបាននាពេលនេះ ដោយសុំពេល ដើម្បីជជែកផ្ទៃក្នុង គណបក្សជា មុនសិន។


ជុំវិញការបង្កើត«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា គោលបំណងរបស់ សម្តេចតេជោ ហ៊ុនសែន ការបង្កើត«ឧត្តមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់» មិនមែនរៀបចំជាពុម្ព ក្នុងការដាក់កំហិតដល់គណបក្សណា ចូលរួមអនុវត្ត ក្នុងកិច្ចដំណើរការ និងនីត្យានុកូលភាពរបស់ឧត្តមក្រុមប្រឹក្សានោះទេ គឺសម្តេចគ្រាន់តែជាអ្នកផ្ដួចផ្ដើមគំនិតតែប៉ុណ្ណោះ អាស្រ័យហេតុនេះ ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ គឺជាសម្មិទ្ធផល នៃកិច្ចពិភាក្សា និងឯកភាពពីរាល់គណបក្សដែលបានចូលរួម។


អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា ថ្នាក់ដឹកនាំគណបក្សទាំង ១៦ ដែលបានចូលរួមក្នុងកិច្ចពិភាក្សាពិគ្រោះយោបល់ ជាមួយ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោហ៊ុនសែន មិនត្រឹមតែក្លាយជា សមាជិកនិងប្រធានប្តូរវេននៃ «ឧត្តមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់» ទេ តែមេដឹកនាំគណបក្សទាំងនោះនឹងទទួលបាននូវតំណែងបន្ថែមជាទីប្រឹក្សារាជរដ្ឋាភិបាល ដើម្បីងាយស្រួលចំពោះសកម្មភាពចុះទៅកាន់មូលដ្ឋាន ក្នុងការងារ នយោបាយរបស់គណបក្សផ្ទាល់របស់គេ៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation