ក្រសួងអប់រំប្រកាសថា ការប្រឡងបាក់ឌុបត្រូវបានបញ្ចប់ដោយជោគជ័យ ហើយគ្រោងនឹងប្រកាសលទ្ធផលនៅថ្ងៃទី១១និង១២កញ្ញា
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេលពីរថ្ងៃ ពោលគឺថ្ងៃទី២០និង២១ ខែសីហា ឆ្នាំ២០១៨ ត្រូវបានបញ្ចប់ដោយជោគជ័យនិងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ចំណែកបេក្ខជនដែលបានចេញពីការប្រឡងមានទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដែលបញ្ជាក់ថាដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិពិតជាប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន។


ជាមួយនឹងដំណើរការប្រឡងត្រូវបានបញ្ចប់ដោយជោគជ័យបែបនេះ ក្រសួងអប់រំ យុវជននិងកីឡាបានបញ្ជាក់ប្រាប់ដល់បេក្ខជនប្រឡងរង់ចាំ
សូមតាមដាន ទំព័រហ្វេសប៊ុកផ្លូវការក្រសួង ដែលមានអាស័យដ្ឋាន facebook.com/moeys.gov.kh ដែលនឹងប្រកាសផ្សព្វផ្សាយលទ្ធផលប្រឡងនារសៀលថ្ងៃទី១១ ខែកញ្ញា សម្រាប់មបេក្ខជននៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល និងព្រឹកថ្ងៃបន្ទាប់គឺថ្ងៃទី ១២ ខែកញ្ញា សម្រាប់បេក្ខជនតាមបណ្ដាខេត្តផ្សេងទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation