រថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង និងប្រគល់ជូនតាមបណ្តាស្នងការខេត្តនៅថ្ងៃស្អែកនេះ
| ព័ត៌មានជាតិ
SHARE


សម្តេចក្រឡាហោម ស ខេង ឧនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យចំនួន៨៧គ្រឿង ជូនស្នងការនគរបាលខេត្តគ្រប់ខេត្ត។នៅព្រឹកថ្ងៃទី២២ ខែសីហាឆ្នាំ២០១៨ ស្អែកនេះ ។

លោកឧត្តមសេនីយ៍ទោ នេត វណ្ណថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថារថយន្តពន្លត់អគ្គីភ័យចំនួន ៨៧ គ្រឿង បានមកដល់រាជធានីភ្នំពេញហើយ នៅក្រសួងមហាផ្ទៃ តាមការគម្រោង ដែលរាជរដ្ឋាភិបាល បានបញ្ជាទិញរថយន្តពីក្រុមហ៊ុនចិនចំនួន ២០០គ្រឿង ហើយកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ រថយន្តពន្លត់អគ្គិភ័យទាំងនោះ បានបញ្ជូនពីប្រទេសចិន មកដល់ប្រទេសកម្ពុជា គ្រប់ចំនួនហើយ។

ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បន្ថែមថាកាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៨ថា ជំហានទី១ កាលពីឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានទទួលរថយន្តពន្លត់អគ្គិភ័យ ចំនួន ១១៣គ្រឿង។ នៅពេលជាជំហានទី២ ដែលរថយន្តពន្លត់អគ្គិភ័យចំនួន ៨៧ គ្រឿងទៀត ។

ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការនគរបាលជាតិ បន្ទាប់ពីរថយន្តពន្លត់អគ្គិភ័យទាំង ៨៧គ្រឿង ប្រគល់ជូនដល់ស្នងការដ្ឋាននគរបាលខេត្ត និងស្រុកមួយចំនួន ដែលពុំមានរថយន្តពន្លត់អគ្គិភ័យ នោះនៅរដូវប្រាំងឆ្នាំនេះ គ្រប់អង្គភាពពន្លត់អគ្គិភ័យខេត្ត ក្រុង នឹងមានរថយន្តពន្លត់អគ្គិភ័យ សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ពេលជួបគ្រោះថ្នាក់ដោយអគ្គិភ័យ បានទាន់ពេលវេលា ៕

(រូបឯកសារ)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation