រញ្ជួយដីបានវាយប្រហារកោះ ២ក្នុងប្រទេសឥណ្ឌូណេស៊ីដោយបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១២នាក់បាត់បង់ជីវិត
| ព័ត៌មានអន្តរជាតិ
SHARE

ឥណ្ឌូណេស៊ី៖ គ្រោះរញ្ជួយដីជាច្រើនលើកច្រើនសារ បានសម្លាប់មនុស្សរាប់សិបនាក់នៅកោះ Lombok និង Sumbawa ក្នុងប្រទេសឥណ្ឌូណេស៊ី ។
ការរញ្ជួយថ្មីចុងក្រោយមួយបានកើតឡើង ក្នុងកម្រិត៦.៩ តាមរង្វាស់រ៉ិចទ័រ ក្នុងម៉ោងប្រមាណ ១០យប់ ដែល ការរញ្ជួយនេះ គឺជាការរញ្ជួយមួយ ក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាដែលកើតឡើងកាលពីថ្ងៃអាទិត្យនៅភាគឥសាន្តនៃទីក្រុង Lombok ដែលបណ្តាលឱ្យបាក់ដីផងដែរ។

បើយោងតាមអ្នកនាំពាក្យរបស់ទីភ្នាក់ងារជាតិសម្រាប់ឆ្លើយតបនឹងគ្រោះមហន្តរាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ១០នាក់នៅលើកោះ Lombok និងតំបន់កោះជុំវិញ កោះ Sumbawa បានបាត់បង់ជីវិត ដោយការដួលរលំអគារ និងជំងឺគាំងបេះដូង។ ហើយផ្ទះជាង ១៨០០ខ្នងត្រូវបានខូចខាត ហើយសឹងតែពាក់កណ្តាល នៃផ្ទះទាំងនោះ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation