ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាជិក សមាជិកា ដែលបានខិតខំស្វែងរកសម្លេងគាំទ្រភ្លូកទឹកភ្លូកដី ជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ
| ព័ត៌មានជាតិ
SHARE

រតនគិរី៖ រសៀលថ្ងៃច័ន្ទ ៩កើត ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ក្នុងនាមសម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា និងឯកឧត្តម ប៊ូ ថង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយពង្រឹងខេត្តរតនគិរី បានអញ្ជើញចុះសំណេះសំណាល់សួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សមាជិក សមាជិកា ដែលជាប្រធាន អនុប្រធាន និងសមាជិក សាខាបក្សភូមិ ឃុំ និងស្រុកទាំងអស់ ទូទាំងស្រុកអូរយ៉ាដាវ ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ កំលាំងចិត្ត ស្វែងរកសម្លេងគាំទ្រជូនគណបក្សកម្ពុជា រហូតដល់គណបក្សទទួលបានសម្លេងគាំទ្រភ្លួកទឹកភ្លូកដី នាពេលកន្លងមកនេះ។


ឯកឧត្តមទេសរដ្ខមន្ត្រី លី ធុជ បានបញ្ជាក់ថា ការជឿជាក់របស់ សមាជិក សមាជិកា បងប្អូនប្រជាពលរដ្ឋ ពិតជាត្រឹមត្រូវ ពីព្រោះសម្តេចតេជោ មានបទពិសោធន៍ល្អដ៏ច្រើនបំផុតក្នុងការដឹកនាំប្រទេស ជាពិសេស សម្តេចបានយល់យ៉ាងច្បាស់អំពីភូមិសាស្ត្រនយោបាយ មនោគមន៍វិជ្ជានយោបាយ យុទ្ធសាស្ត្រ និងទេពកោសល្យ ក្នុងការដឹកនាំប្រទេសកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្នើសុំសមាជិក សមាជិកា ទាំងអស់ ត្រូវបន្តខិតខំបំពេញតួនាទីរបស់ខ្លួនឲ្យកាន់តែប្រសើរថែមទៀត (ប្រសិទ្ធភាព និងប្រសិទ្ធផល) ទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី៕ (ប៉េស សារី)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation