ប្រជាពលរដ្ឋនៅសង្កាត់ឃ្មួញ ត្អូញត្អែរថាពិបាកធ្វើដំណើរ ដោយសារផ្លូវ១ខ្សែរងការខូចស្ទើរទាំងស្រុង និងមានជង្ហុកជ្រៅ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវបេតុង ១ខ្សែស្ថិតនៅក្នុងភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បាននាំគ្នាត្អូញត្អែរគ្រប់ៗគ្នា ដោយសារតំបន់នេះ ពិបាកធ្វើដំណើរ ពីព្រោះផ្លូវ១ខ្សែនេះ រងនៅការខូចស្ទើរទាំងស្រុង និងមានជង្ហុកជ្រៅ និងកន្លែងខ្លះមានសរសៃដែកបាស់ឡើងថែមទៀតផង។
មិនតែប៉ុណ្ណោះមានកន្លែងខ្លះបានប្រែសបែកទាំងផ្ទាំងៗ និងមានជង្ហុកនិងដក់ទឹកពិបាកក្នុងការធ្វើដំណើរទៅធ្វើការ និងត្រូវបានរថយន្តធន់ធំបើកលឿនបណ្តាលឲ្យ សាចទឹកប្រឡាក់សម្លៀកបំពាក់ថែមជាដើម។

ជុំវិញបញ្ហានេះប្រជាពលរដ្ឋនិងអ្នកដំណើរបានស្នើរសូមឲ្យលោកចៅសង្កាត់ឃ្មួញ និងលោកអភិបាលខណ្ឌសែនសុខ ជួយអន្តារាគមន៍ និងចុះមកមើល ដើម្បីជួយសម្រួលផ្លូវ១ខ្សែនេះផង។ ដោយពួកគាត់សូមត្រឹមថា បើមិនទាន់ចាក់បេតុង ក៏ដោយចុះ សូមអោយតែអាជ្ញាធរយក កម្ទិចថ្មឫដីចាក់បំពេញជង្ហុកធំៗជាមុនសិនក៏បាន ដើម្បីឲ្យពួកគាត់ងាយធ្វើដំណើរ ទៅធ្វើការឲ្យទាន់ពេល។

ប្រជាពលរដ្ឋនិងអ្នកដំណើរ បានបន្ថែមថា ជាក់ស្តែងក្នុងរដូវវស្សានេះ ជង្ហុកនេះបន្តនៅបណ្តាលឲ្យផ្លូវ១ខ្សែនេះកាន់តែខូច កាន់តែខ្លាំង ឡើងៗ ជាពិសេសបង្កឱ្យមានគ្រោះថ្នាក់ថែមទៀតផង ។
ប្រជាពលរដ្ឋលើកឡើងទៀតថា ផ្លូវ១ខ្សែនេះរងនៅការខូចខាតដោយសារតែរថយន្តធុនធំដឹកធ្ងន់បើកឆ្លងកាត់ ជាពិសេសរថយន្តក្រឡុកស៊ីម៉ង់ត៍និងរថយន្តកុងតឺន័រ ដឹកឥវ៉ាន់និងសម្ភារ:ចូលរោងចក្រនិងឃ្លាំងតែម្តង។ ហេតុនេះពួកគាត់ស្នើរសុំឲ្យអាជ្ងាធរពាក់ព័ន្ធ មេត្តាដាក់កម្លាំងនិងធ្វើការណែនាំ ដល់អ្នកបើកបរនិងម្ចាស់ក្រុមហ៊ុនកុំ ឲ្យដឹកលើចំណុះ ដែលបណ្តាលឲ្យខូចផ្លូវរឹតតែខ្លាំងឡើងៗថែមទៀតនោះ៕អត្ថបទ ៖ មួង សុវណ្ណារិទ្ធ



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation