ពលរដ្ឋ១០០គ្រួសារដាំបន្លែគ្មានជាតិគីមីបង្កើនការផលិតដើម្បីតម្រូវការទីផ្សារសម្រាប់ឆ្នាំ២០១៨
| ព័ត៌មានជាតិ
SHARE

កំពង់ស្ពឺៈ សហគមន៍ដាំបន្លែគ្មានជាតិគីមីជាយក្រុងច្បារមនក្នុងឆ្នាំ២០១៨នេះ មានការកុម៉្មងកើនឡើងជាងឆ្នាំ២០១៧ចំនួន៥ក្រុមហ៊ុន ដែលតម្រូវអោយសគមន៍បង្កើនប្រជាកសិករនិងពង្រីកផ្ទៃដីដាំដុះបន្ថែម ដើម្បីផលិតតាមតំម្រូវការទីផ្សារដែលមកកុម៉្មង ដែលកន្លងទៅមានត្រឹមតែ៤ក្រុមហ៊ុនប៉ុណ្ណោះ។

លោកស្រី យូ លន់ ប្រធានសហគមន៍កសិកម្មបន្លែចំរុះជាយក្រុងច្បារមនបានអោយដឹងថា៖នៅក្នុងឆ្នាំ២០១៨នេះប្រជាកសិករនៅក្នុងសហគមន៍ ដែលប្រកបមុខរបដាំបន្លែគ្មានជាតិគីមីនេះ មានចំនួនប្រមាណ១០០គ្រួសារ ប្រជាកសិករមានការកើនឡើងចំនួន៣០% នៃឆ្នាំ២០១៧ និងបង្កើនផ្ទៃដីបន្ថែមចំនួន៥ហិតា ដើម្បីផលិតបន្លែផ្គត់ផ្គង់ទីផ្សារចំនួន៩ក្រុមហ៊ុនដែលបានមកចុះកុងត្រាកុម៉្មង។បន្លែនៅក្នុងសហគមន៍ដែលផលិតមានចំនួន២៤ប្រភេទ ប្រភេទបន្លែស្លឹកមាន១០ប្រភេទ និងប្រភេទបន្លែផ្លែមានចំនួន១៤ប្រភេទ។ បន្លែគ្មានជាតិគីមី លក់ទៅឱ្យទីផ្សាក្នុងមួយសប្តាហ៍ចំនួន៣ដង គឺថ្ងៃច័ន្ទ ថ្ងៃពុធ និងថ្ងៃសុក្រ លក់ក្នុងមួយដងចំនួន៤០០គីឡូទៅ៥០០គីឡូ ប្រភេទបន្លែស្លឹកចំនួន២៦០ទៅ២៧០គីឡូ ។

លោកស្រីបានបន្តទៀតថា គោលបំណងផលិតនៅក្នុងឆ្នាំ២០១៨នេះដើម្បីតំម្រូវទីផ្សារ អោយបានគ្រប់ចំនួននៃកាកុម៉្មងរបស់ក្រុមហ៊ុន ហើយសហគមន៍បានបង្កើតផ្ទៃដីដាំដុះចំនួន៥ហិតាបន្ថែមទៀតនៅក្នុងស្រុកភ្នំស្រួច។

សូមបញ្ជាក់ថាប្រជាកសិករនៅក្នុងសហគមន៍ដែលផលិតបន្លែគ្មានជាតិគីមីមានចំនួន១០០គ្រួសាររស់នៅក្នុងស្រុកចំនួន៣ក្នុងខេត្តកំពង់ស្ពឺ គឺស្រុកសំរោងទង ស្រុកភ្នំស្រួចនិងក្រុងច្បារមន ហើយបន្លែរបស់ពួកគាត់គឺលក់ក្នុងមួយសប្តាហ៍បានចំនួន៣ដងក្នុងមួយដងបានថវិការចំណូលចូលក្នុងគ្រួសារចាប់ពី១៥ម៉ឺនរៀលទៅ២០ម៉ឺនរៀល ហើយបន្លែគ្មានជាតិគីមីនៅក្នុងសហគមន៍នេះបានចែកចាយនៅភ្នំពេញចំនួន៧ក្រុមហ៊ុននិងខេត្តសៀមរាបចំនួន២ក្រុមហ៊ុន ដោយប្រភេទបន្លែស្លឹកក្នុង១គីឡូតំម្លៃ៤ពាន់ទៅ៥ពាន់រៀលនិងប្រភេទបន្លែផ្លែក្នុងមួយគីឡូតំម្លៃ៤ពាន់ទៅ៦ពាន់រៀលតំម្លៃឡើងចុះទៅតាមរដូវកាលនៃការដាំដុះ៕ អត្ថបទ ៖ សុភា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation