ប្រឡងបាប់ឌុបថ្ងៃទីពីរចាប់ផ្តើមហើយ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ​ យុវជននិងកីឡា បានប្រកាសថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ ហៅកាត់ថា បាក់ឌុប នាព្រឹកថ្ងៃទី០២ នេះបានចាប់ផ្តើមហើយបន្ទាប់ពី​ហិប​វិញ្ញាសាត្រូវបានបើក។

ក្រសួងអប់រំ​ យុវជននិងកីឡា​ អះអាងថា ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា នៅ​តាម​មណ្ឌល​ប្រឡង​ទាំង១៩៥ទូទាំងប្រទេស ដោយ​មាន​ការ​អញ្ជើញ​ចូលរួម​ពី​គណៈមេប្រយោគ​ទូទាំង​ប្រទេស គណៈកម្មការ​អប្បមាទ​ទូទាំង​ប្រទេស ប្រធាន-អនុប្រធាន​នៅ​តាម​មណ្ឌល ដោយ​មាន​ការ​ចូលរួម​សង្កេត​ការណ៍​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ពី​មន្ត្រី អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ។


សូមជម្រាបថា ដំណើរការ​សំណេរ​នា​ព្រឹក​នេះ​មាន​ពីរ​មុខវិជ្ជា​គឺ៖ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ( អក្សរសាស្ត្រខ្មែរ និង រូបវិទ្យា) សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម (គណិតវិទ្យា និង សីលធម៌-ពលរដ្ឋ​វិជ្ជា)៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation