ប្រធានាធីបតីទួកគីផ្ញើការអបអរជូនសម្តេចតេជោហ៊ុនសែនដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះក្នុងការបោះឆ្នោត
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ លោក Recep Tayyip Erdoğan ប្រធានាធីបតីទួកគី បានផ្ញើរសារអបអរសាទរជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាសម្រាប់ជ័យជំនៈក្នុងការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៨។


តាមរយៈសារអបអរសារទដែលចុះហត្ថលេខានៅថ្ងៃទី១៧ សីហា លោក Recep Tayyip Erdoğan បានបញ្ជាក់ជូនសម្តេចតេជោថា «ជូនចំពោះលោកនាយករដ្ឋមន្ត្រី ខ្ញុំសូមសំដែងការអបអរសាទរក្នុងនាមខ្ញុំនិងរដ្ឋាភិបាលរបស់ខ្ញុំ ចំពោះភាពជោគជ័យ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតដែលបានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៨ ដែលមានប្រជាជនភាគច្រើនបាន ចូលរួម។ វាគឺជាបំណងប្រាថ្នាដ៏ស្មោះរបស់ខ្ញុំដែលលទ្ធផលនៃការបោះឆ្នោតនឹងធ្វើឱ្យមានយុគសម័យថ្មីមួយដើម្បីឱ្យប្រទេសកម្ពុជា ក្លាយជាប្រទេសប្រជាធិបតេយ្យនិងវិបុលភាពក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី។ ឆ្លៀតឱកាសនេះខ្ញុំសូមជូនពរ ជូនលោកនាយករដ្ឋមន្ត្រីនិង លោកជំទាវ សូមមានសុខភាពល្អបរិបូរណ៏និងសុខសុភមង្គល រួមនឹងប្រជាជនកម្ពុជាទាំងមូល។»


សូមជម្រាបថា សម្តេចអគ្គមហសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជាអាណត្តិទី ៦ គ្រោងនឹងធ្វើដំណើរទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសទួកគី នៅអំឡុងខែតុលា ឆ្នាំ២០១៨ខាងមុខនេះ ដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើននិងស្អិតរមួតថែមទៀត៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation