ក្រសួងអប់រំប្រកាសថា ដំណើការប្រឡងបាក់ឌុបក្នុងថ្ងៃទី១បានបញ្ចប់ដោយជោគជ័យ
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ថ្ងៃទី១ ក្នុងថ្ងៃទី២០ ខែសីហា នេះ ត្រូវបានបញ្ចប់ដោយជោគជ័យនិងមិនមានហេតុការខុសប្រក្រតីកើតមានឡើងគួរឱ្យកត់សម្គាល់នោះទេ ដោយក្នុងនោះទិដ្ឋភាពទូទៅ ទាំងការប្រឡងនាពេលព្រឹកនិងពេលរសៀលគឺមានភាពស្ងប់ស្ងាត់,សណ្ដាប់ធ្នាប់របៀបរៀបរយល្អទាំងនៅក្នុងនិងក្រៅមណ្ឌលប្រឡង ដោយការប្រឡងនេះ បានចាប់ផ្តើមពីម៉ោង ៧និង៣០នាទី និងបញ្ចប់នៅម៉ោង ៤និង៣០នាទី។

សម្រាប់មុខវិជ្ជាដែលប្រឡងរួចក្នុងថ្ងៃទីមួយនេះរួមមាន ពេលព្រឹក ប្រវត្តិវិទ្យា និងជីវវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យាសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ហើយនៅពេលរសៀល គីមីវិទ្យា និងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រ និង ភូមិវិទ្យានិងភាសាបរទេស សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម ។


ក្រសួងអប់រំ ឱ្យដឹងផងដែរថា ក្រៅពីបរិយាកាសជារួមល្អនិងរលូន ក៏កើតមានករណីសុខភាពបេក្ខជនប្រឡងនៅតាមមណ្ឌលប្រឡងមួយចំនួនក្នុងថ្ងៃទីមួយនេះ មានបញ្ហាសុខភាពអំឡុងពេល ប្រឡងក្នុងដំណើរសំណេរ ដោយសារមានអាការៈវិលមុខ ខ្យល់គរ ក្អួត ជាដើម។ ក្នុងនោះ បេក្ខជនខ្លះ បានបន្តការប្រឡងឡើងវិញ បន្ទាប់ពីមានអាការៈធូរស្រាល បន្ទាប់ពីបានទទួលជំនួយ សង្គ្រោះបឋម ពីក្រុម គ្រូពេទ្យប្រចាំការនៅតាមមណ្ឌលនោះ និងបេក្ខជនម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបានត្រឡប់មកមណ្ឌលប្រឡងវិញ ដើម្បីបន្តដំណើេរសំណេរក្រោយពីបានទទួលការព្យាបាល៕(CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation