ខ្សែភាពយន្តរឿង “Avengers: Infinity War” បង្កើតកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្តដោយអាចរកចំណូលបាន១ពាន់ដុល្លារអាមេរិកក្នុងរយៈពេលត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ
| ព័ត៌មានអន្តរជាតិ
SHARE

យោងតាមក្រុមហ៊ុនភាពយន្ត Disney, ខ្សែភាពយន្តរឿង “Avengers: Infinity War” រកចំណូលសរុបបាន១ពាន់លានដុល្លារអាមេរិកហើយគិតត្រឹមថ្ងៃចុងសប្ដាហ៍កន្លងទៅបន្ទាប់ពីចេញបញ្ចាំងនៅទូទាំងពិភពលោកបានត្រឹមតែ១១ថ្ងៃប៉ុណ្ណោះ។

ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះគឺជាកំណត់ត្រាថ្មីនៃខ្សែភាពយន្តដែលរកចំណូលបាន១ពាន់លានដុល្លារអាមេរិកលឿនជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត។

ខ្សែភាពយន្តរឿង “Avengers: Infinity War” បានឈានដល់កំណត់ត្រានេះមួយថ្ងៃលឿនជាងកំណត់ត្រាចាស់ដែលធ្លាប់គ្រប់គ្រងដោយខ្សែភាពយន្តរឿង “Star Wars: The Force Awakens”។
ជាមួយនឹងចំណូល១ពាន់លានដុល្លារអាមេរិកនេះ ខ្សែភាពយន្តរឿង “Avengers: Infinity War” បានក្លាយជាខ្សែភាពយន្តទី១៧របស់ក្រុមហ៊ុនភាពយន្ត Disney នៅក្នុងបញ្ជីខ្សែភាពយន្តដែលរកចំណូលបាន១ពាន់លានដុល្លារអាមេរិក។


កាលពីសប្ដាហ៍មុន ខ្សែភាពយន្តរឿង “Avengers: Infinity War” បានបំបែកកំណត់ត្រាខ្សែភាពយន្តដែលរកចំណូលបានច្រើនជាងគេបំផុតទូទាំងពិភពលោកនៅក្នុងការចេញបញ្ចាំងនាថ្ងៃចុងសប្ដាហ៍ក្នុងប្រវត្តិសាស្ត្រខ្សែភាពយន្ត។
ហើយចាប់តាំងពីពេលនោះមក ខ្សែភាពយន្តនេះបានបន្តរកចំណូលបានយ៉ាងច្រើនគួរអោយភ្ញាក់ផ្អើល៕

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation