សម្តេចតេជោ ប្រកាសថា រាជរដ្ឋាភិបាលកម្ពុជានិងគណបក្សដែលចូលរួមក្នុងការបោះឆ្នោតនឹងរួមគ្នាបងើ្កត«ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់»
| ព័ត៌មានជាតិ
SHARE

(ភ្នំពេញ)៖ សម្តេចតេជោហ៊ុនសែន បានប្រកាសថា នៅថ្ងៃស្អែកទី ២១ សីហា នេះ សម្តេចនឹងជួបប្រជុំព្រមទាំងហូបអាហារសាមគ្គីជាមួយ បងប្អូនថ្នាក់ដឹកនាំមកពីគណបក្សនយោបាយទាំង២០ នៅវិមានសន្តិភាព។

សម្តេចតេជោហ៊ុនសែន បន្តថា ការជួបជុំបងប្អូននៅថ្ងៃស្អែកនេះ គឺនឹងពិភាក្សាគ្នាក្នុងការបង្កើត «ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់» រវាងរាជរដ្ឋាភិបាល និងគណបក្សនយោបាយទាំង២០ ដែលបានចូលរួមប្រកួតប្រជែងនៅក្នុងការបោះឆ្នោតកន្លងមកនេះ។

សម្តេចតេជោ អះអាងថា ការបង្កើត “ឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់” មានសារៈសំខាន់ណាស់ ព្រោះថាការចូលរួមផ្តល់នូវមតិយោបល់ច្រើន គឺរមែងនាំមកនូវផលប្រយោជន៍វិជ្ជមានល្អៗច្រើនសម្រាប់ចូលរួមកសាងជាតិ ហើយនេះក៏បង្ហាញអោយឃើញថា យើងរួបរួមគ្នាជាកម្លាំងស្នូលនៃសាមគ្គីភាពនិងឯកភាពជាតិពិតប្រាកដតាមគន្លងលទ្ឋិប្រជាធិបតេយ្យ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation