ទឹកទន្លេមេគង្គលើក្នុងខេត្តទាំង៣ ឡើងលើសកម្រិតប្រកាសឲ្យប្រុងប្រយ័ត្នហើយនាព្រឹកនេះ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ យោងតាមព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី ២០ ខែសីហា នេះ​ បង្ហាញថា​ ទឹកទន្លេមេគង្គលើ ទាំងខេត្តស្ទឹងត្រែង ក្រចេះ និងខេត្តកំពង់ចាម បានកើនឡើងដល់កម្រិតដែលត្រូវប្រកាសឲ្យប្រុងប្រយ័ត្នហើយ ។

សូមជម្រាបថា​ កាលពីថ្ងៃម្សិលមិញ នេះ​ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ទឹកទន្លេមេគង្គលើ ទន្លេសេកុង និងទន្លេសេសាន នឹងបន្ដជន់ឡើង ដោយសារកម្ពុជាបានទទួលរងឥទ្ធិពលព្យុះទី១៦ ឈ្មោះ បេប៊ីនកា ដែលបង្កឲ្យមានភ្លៀងធ្លាក់ជាបន្ដបន្ទាប់ ពីមធ្យមទៅច្រើន។ក្នុងនោះដែរសម្រាប់ទន្លេមេគង្គក្រោម ទន្លេបាសាក់ ទន្លេសាប និងបឹងទន្លេសាប ទឹកនឹងបន្ដកើនឡើងសន្សឹមៗបន្ថែមទៀត។

ជុំវិញស្ថានភាពនៃការកើនឡើងនៃកម្ពស់ទឹកទន្លេនេះក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវទៅដល់ក្រសួងស្ថាប័នអាជ្ញាធរដែនដីភាគីពាក់ព័ន្ធនិងប្រជាពលរដ្ឋសូមបង្កើនការប្រុងប្រយ័ត្នដើម្បីជៀសវាងនូវការកើតមាននូវគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ៕ (CNC)

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation