ក្រសួង​អប់រំ​ស្នើឲ្យបេក្ខជន​ប្រឡង​បាក់ឌុប​ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ លេខតុ លេខបន្ទប់ និង​ព័ត៍មានផ្សេងៗ​នៅ​តាម​មណ្ឌល​ប្រឡង​ដោយខ្លួនឯង
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ​ យុវជន​និង​កីឡា​បានឲ្យដឹងថា​ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​​គ្រប់​មណ្ឌល​ប្រឡង​ទូទាំង​២៥​រាជធានី-ខេត្ត នា​ព្រឹក​​ថ្ងៃ​អាទិត្យ ទី១៩សីហានេះ។


ក្រសួងអប់រំ​បញ្ជាក់​ថា​ បេក្ខជន​ដែលត្រូវប្រឡង​នៅថ្ងៃស្អែក ត្រូវ​ទៅ​ពិនិត្យ​ឈ្មោះ លេខតុ លេខបន្ទប់ ប្លង់​បន្ទប់ និង​ស្លាកលេខ​បន្ទប់​ រួម​ទាំង​បទបញ្ញាត្តិ​ប្រឡង​នៅ​តាម​មណ្ឌល​ប្រឡង​របស់​ខ្លួនដោយខ្លយនឯងនៅថ្ងៃនេះ។​


សូម​ជម្រាប​ថា សម្រាប់​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយ​ភូមិ​​ឆ្នាំ​២០១៨​នេះ សិស្ស​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​មាន​ចំនួន​ ១១៧០៦១នាក់ ចែក​ចេញ​ជា​ពីរ​ក្រុម គឺ​ថ្នាក់​វិទ្យាសាស្ត្រ​ចំនួន ៥១,៧ភាគរយ​ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន ៤៨,៣ភាគរយ។ មណ្ឌល​ប្រឡង​ចំនួន១៩៥ មណ្ឌល ក្នុង​នោះ​មណ្ឌល​ប្រឡង​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៩៩ មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន៩៦ មណ្ឌល ព្រមទាំង​ ៤ ៧១៦​បន្ទប់៕(អោម ចែតច័ន្ទណារ៉ា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation