អភិបាលខេត្តស្ទឹងត្រែងនាំយកអំណោយប្រកល់ដល់ពលរដ្ឋរងគ្រោះ ដោយទឹកជំនន់១០០គ្រួសារ ក្នុងក្រុងស្ទឹងត្រែង
| ព័ត៌មានជាតិ
SHARE

ស្ទឹងត្រែងៈនៅព្រឹកថ្ងៃសៅរ៍ ឯកឧត្តមម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង រួមនឹងបុគ្គលិករបស់ក្រុមហ៊ុនរថយន្តNISSAN NAVARAបានយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋ១០០គ្រួសារក្នុងក្រុងស្ទឹងត្រែងដែលរងគ្រោះដោយសារទឹកជំនន់។

ក្នុងឨកាសនោះ លោក ហួត គីមម៉េង ប្រធានក្រុមហ៊ុន Tan Chong Motor (Cambodia) Pty.Ltd ហៅកាត់(TCMC)បានសម្តែងការសោកស្តាយជាមួុយបងប្អូនប្រជាពលរដក្នុង្ឋខេត្តស្ទឹងត្រែងផងដែរ ដែលគ្រួសារខ្លះបានបាត់បងអាយុជីវិត,​ខូចខាតផលដំណាំ​និងទ្រព្យសម្បត្តិ ផ្សេងៗ ដោយសារគ្រោះទឹកជំនន់ក្នុងពេលកន្លងទៅនិងកំពុងលិចលង់ក្នុងពេលបច្ចុប្បន្ននេះ។

ទន្ទឹមគ្នានោះដែរ តំណាងក្រុមហ៊ុន ក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមម៉ុម សារឿន អភិបាលខេត្តដែលបានអនុញ្ញាតិអោយក្រុមហ៊ុនបានចូលរួមបំរើសង្គម ដោយបាននាំយកអំណោយទាំងនេះ មកចែកជូនដល់ប្រជាពរដ្ឋក្នុងខេត្តស្ទឹងត្រែង។

ក្នុងឨកាសនោះ ឯកឧត្តមម៉ុម សារឿន អភិបាលខេត្ត ក៏សម្តែងនូវទឹកចិត្តត្រេកអរចំពោះក្រុមហ៊ុន ដែលបានចែករំលែកទ្រព្យសម្បត្តិចូលរួមការងារសង្គម។ឯកឧត្តមក៏បានអំពាវនាវដល់សប្បុរសជន និងអង្កាក្រៅរដ្ឋាភិបាល ទាំងក្នុងនិងក្រៅប្រទេស បន្តជួយឧបត្ថម្ភជាស្បៀងនិងសម្ភារ:ជាបន្តទៀត ក្នុងគ្រាដែលប្រជាពលរដ្ឋកំពុងជួបការលំបាកដោយសារទឹកជំនន់។

ហើយឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវគេងក្នុងមុង,​ពិសារទឹកដាំពុះ​ ជាពិសេសត្រូវប្រយ័ត្នចំពោះសត្វអាសិរពិស។

សូមរំលឹកថា ខេត្តស្ទឹងត្រែង មនទឹកជំនន់ចំនួនពីរលើកផ្ទួនៗគ្នា ដែលធ្វើអោយបាត់បង់អាយុជីវិតមនុស្សក្មេងចាស់ចំនួន៣នាក់,​ខូចខាតស្រែចម្ការរាប់ពាន់ហិចតា,​ផ្លូវថ្នលរាប់់ពាន់ម៉ែត្រ និងស្ពានលូ ជាច្រើនកន្លែងផងដែរ៕(អត្ថបទ៖ ម៉ាក មេត្តា )



Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation