ពលរដ្ឋ​រង​គ្រោះ​ដោយទឹកជំនន់៧៦គ្រួសារទទួលបានអំណោយសង្គ្រោះពីកាកបាទក្រហមកម្ពុជា
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែ សីហានេះ ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈអមដំណើរជាមួយឯកឧត្តម ធុន គ្រី ប្រធានគណៈកម្មាធិការសាខាកបាទក្រហមកម្ពុជាខេត្តក្រចេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មធិការសាខានិងសហការី បានបន្តនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាចែកជូនដល់ប្រជាពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ចំនួន៧៦គ្រួសារ ក្នុងសង្កាត់រកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ។


នៅក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ ឯកឧត្តម បានសំដែងនូវទឹកចិត្តអាណិតអាសូចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយក្នុងឱកាសនោះដែរ ឯកឧត្តម ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យថែទាំសុខភាពឱ្យបានល្អ ត្រូវរស់នៅស្អាត ពិសាទឹកឆ្អិន និងគេងក្នុងមុងជានិច្ច សូមជួយមើលថែទាំចាស់ជរា និងកូនតូចៗឱ្យបានល្អជៀសវាងគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើងក្នុងពេលដែលមានគ្រោះទឹកជំនន់នេះ។


សូមជម្រាបផងដែរថាអំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង១គ្រួសារទទួលបាន អង្ករ ៣០គីឡូក្រាម មី ១ កេស ត្រីខ ១០កំប៉ុងនិងឃីត ១កញ្ចប់ (សារ៉ុង មុង ភួយ ក្រម៉ា) នឹងចំពោះប្រជាពលរដ្ឋជាចាស់ជរាទទួលបានថវិកាមួយចំនួនបន្ថែមទៀត៕(អត្ថបទ៖ នាង ចាន់ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation