រថយន្តខ្នាតធំ​នៅតែបន្តផ្អាក​ចរាចរ​ជាបណ្តោះអាសន្ននៅស្ពានគរគី
| ព័ត៌មានជាតិ
SHARE

ខេត្ត​ព្រះសីហនុ៖ គិតត្រឹម​៧យប់នេះ​ កំពស់​ទឹក​លើកំណាត់ផ្លូវជាតិ​លេខ៤​ត្រង់ចំណុចស្ពានគរគីមានកំពស់​​ ៣តឹកកន្លះ​ និងហូរកាត់តាមបណ្តោយផ្លូវជាតិប្រវែង​ ៨០ម៉ែត្រ​ ហើយ​លីវ៉ូកំពស់ទឹកឡើង​ ៥,៩៥ម៉ែត្រ។
មន្ត្រីមូលដ្ឋានបានបញ្ជាក់ថា តាមការសន្និដ្ឋាន​ទឹកអាចបន្តឡើងទៀត​ ព្រោះអាកាសធាតុមេឃនៅតែមានភ្លៀង។
សូមជំរាបថា មកដល់ពេលនេះ​ការចរាចរណ៍បានតែរថយន្តតូចប្រភេទ​ ទេសចរណ៍​ រីឯរថយន្តខ្នាតធំ​ ឫផ្ទុកកុងទីន័រ​ នៅតែបន្តផ្អាក​ដំណើរ​ការ​ជាបណ្តោះអាសន្ន​ ៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation