រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ខិតខំទ្វេដង បម្រើពលរដ្ឋក្នុងអាណត្តិទី៦នេះ
| ព័ត៌មានជាតិ
SHARE

ក្រចេះ៖ នាព្រឹកថ្ងៃទី ១៨ សីហានេះ ឯ.ឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចេះថ្លែងទៅកាន់ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះទាំងអស់ថា យើងមិនត្រូវមានការត្រេកត្រអាលចំពោះកាផ្ដល់នៅការគាំទ្រដ៏ច្រើនលើសលុបរបស់ប្រជាពលរដ្ឋហើយភ្លេចខ្លួននោះទេ គឺត្រូវខិតខំបម្រើ និងបញ្ចេញសមិទ្ធផលជូនប្រជាជនអោយបានកាន់តែទ្វេដង ដើម្បីកុំអោយពួកគាត់មានការខកចិត្ត និងខុសពីការរំពឹងទុករបស់ពួកគាត់ ។


នៅក្នុងឪកាសដែលអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យវាយតំលៃនិងបូកសរុបលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៦ ឆ្នាំ២០១៨ នេះ​ ឯ.ឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន បានថ្លែងអំណរគុណ និងវាយតំលៃខ្ពស់ចំពោះការខិតខំយ៉ាងសស្រាក់សស្រាំបំផុតពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះទាំងអស់ ដែលបាននាំមកនូវជោគជ័យដ៏ត្រចះត្រចង់ជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អោយទទួលបានការគាំទ្រលើសលុបនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនិតិកាលទី ៦ ឆ្នាំ២០១៨នេះ ដែលមានអត្រាអ្នកទៅបោះឆ្នោតមានកម្រិតខ្ពស់បំផុត ហើយដំណើការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន ប្រកបទៅដោយតម្លាភាពសេរី ត្រឹមត្រូវ និងយុត្តិធ៌ម ទោះបីជាមានក្រុមមនុស្សមួយចំនួនបានប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីរារាំង និងបំផ្លាញការបោះឆ្នោតយ៉ាងណាក៏ដោយ។


ឯ.ឧកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន មានប្រសាសន៏បន្តថា ការទទួលបាននូវជ័យជំនៈដ៏ធំធេងនេះ គឺដោយសារកត្តាធំៗមួយចំនួនដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ គួបផ្សំជាមួយនឹងសមិទ្ធផលអភិវឌ្ឍរាប់មិនអស់និងការដោះស្រាយបញ្ហាជាក់ស្ដែងនានាជូនប្រជាជន ជាពិសេសពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗដោយផ្ទាល់តែម្ដង។


ឯ.ឧកិត្តិបណ្ឌិតបានបញ្ជាក់បន្ថែមថា ជ័យជំនៈដ៏ត្រចះត្រចង់នេះ គឺជាជ័យជំនៈរបស់ប្រជាជនកម្ពុជា និងប្រទេសជាតិទាំងមូល ហើយលទ្ធផលនៃការបោះឆ្នោតនេះ បានបង្ហាញពីឆន្ទះដ៏ច្រើនលើសលុបរបស់ប្រជាជនកម្ពុជា ដែលចង់បាននូវសន្តិភាព និងការអភិវឌ្ឍន៏យ៉ាងពិតប្រាកដ។ ដូច្នេះជាការឆ្លើយតបប្រកបដោយប្រសិទ្ធភាពថ្នាក់ដឹកនាំមន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មិនត្រូវមានការត្រេកត្រអាល និងភ្លេចខ្លួននោះទេ ព្រោះការផ្ដល់ការគាំទ្រដ៏ច្រើនលើសលុបនេះ គឺត្រូវបន្ដធ្វើការកំណែទម្រងការអភិវឌ្ឍសេដ្ឋកិច្ច ការដោះស្រាយបញ្ហា ជីវភាព និងយុត្តិធ៌មសង្គមដ៏មានប្រសិទ្ធភាព ជាពិសេសត្រូវខិតខំបម្រើ និងបញ្ចេញសមិទ្ធផលជូនប្រជាជនអោយបានកាន់តែទ្វេរដង ដើម្បីកុំអោយពួកគាត់មានការខកចិត្ត និងខុសពីការរំពឹងទុក។ ជាមួយគ្នានេះដែរត្រូវបន្តចូលរួមគាំទ្រ ដល់ការអភិវឌ្ឍនៅមូលដ្ឋានរបស់ខ្លួន រួមទាំងបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ព្រមទាំងសកម្មភាពមនុស្សធ៌ម និង សង្គមផ្សេងៗទៀតក៏ដូចជាការជួយចាស់ជរាគ្មានទីពឹង និងប្រជាពលរដ្ឋដែលទីទ័លក្រមានជីវភាពលំបាកខ្លាំង ការជួយ សាងសង់ផ្ទះនិងជួយឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយធម្មជាតិ ដោយមិនប្រកាន់នៅនិន្នាការ ណាមួយឡើយ ៕(អត្ថបទ៖ នាង​ ចន្ថា)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation