អាជីវករលក់បន្លែសំណូមដល់អាជ្ញាធរក្រុង ជួយពិនិត្យលើការគ្រប់គ្រងរបស់ប្រធានផ្សារដងទង់
| ព័ត៌មានជាតិ
SHARE

កោះកុង៖ លោក ម៉ក់ ណុច ប្រធានផ្សារដងទង់ ដែលទទួលបានសិទ្ធិវិនិយោគ លើការយកផាសុីផ្សារ ដែលមានរយះពេលវែងរហូតដល់ទៅ១៥ ឆ្នាំ រាប់ចាប់ពីផ្សារមួយនេះករកើតតាំងពីដើមឡើយមក។

គិតមកដល់បច្ចុប្បន្ន ផ្សារមួយនេះនៅតែរងការរិះគន់ពីអាជីវករដដែល ពីបញ្ហាអនាម័យនិងសណ្តាប់ធ្នាប់ បើនិយាយពីការជះក្លិនស្អុយពីការផ្អាប់សម្រាមនៅពេលយប់វិញនោះ នៅតែបន្តមានដដែល។

បញ្ហាចោទមួយទៀតនោះគឺ ប្រព័ន្ធលូ ដែលជាចំណុចសំខាន់ក្នុងការបង្ហូរទឹកចេញពីផ្លូវដើរក្នុងផ្សារ នៅមិនទាន់បានបំពេញតម្រូវការជូនអាជីវករលក់ដូរនៅឡើយ ស្របពេលដែលខេត្តកោះកុងកំពុងមានភ្លៀងធ្លាក់ស្ទើរតែមិនឃើញពន្លឺថ្ងៃ ។

បញ្ហាដែលកំពុងកើតផលប៉ះពាល់ដល់ការលក់ដូររបស់ក្រុមអាជីវករនិងភ្ញៀវដែលដើរចេញចូលក្នុងផ្សារ ត្រូវបានអាជីវករស្នើរសុំកែលំអរដោយខ្លួនឯង ប៉ុន្តែត្រូវបានអ្នកយកផាសុីផ្សារបដិសេធ នេះជាការលើកឡើងរបស់លោកស្រី ជឹម ផល្លី វ័យ៤៦ឆ្នាំ បានប្រាប់អោយដឹងនៅរសៀលថ្ងៃទី១៧ សីហា ២០១៨ ខណៈអាជីវកររូបនេះរងផលលំបាកជាយូរយារណាស់មកហើយ។


ដោយឡែកការបង់ថ្លៃផាសុីក្នុងតម្លៃ២០០០៛ ត្រូវបានយ៉ាងជាប់លាប់មិនដែលខាន ផ្ទុយទៅវិញការឆ្លើយតបនូវរាល់សេវាគ្រប់បែបយ៉ាង ចំពោះអាជីវករវិញនៅពេលខ្លះនៅមានកម្រិត ដូចជាការលើកឡើងរបស់កញ្ញា ឯក ស្រីគា វ័យ២១ឆ្នាំ ជាអាជីវករលក់បន្លែអស់រយៈពេលជាង៥ឆ្នាំកន្លងមកហើយ។


លោក ឈេង សុវណ្ណដា​ អភិបាលក្រុងខេមរភូមិន្ទ ប្រាប់CNCថា​ ចំពោះការយឺតយ៉ាវ ផ្នែកសេវាប្រមូលសម្រាម ដែលបានបង្ករអោយមានការជះក្លិនស្អុយ ដល់មហាជនគ្រប់គ្នាដែលចូលមកទិញម្ហូបអាហារ ត្រីសាច់ក្នុងផ្សារដងទង់ក្រុងខេមរភូមិន្ទ ខាងអាជ្ញាធរក្រុង ត្រូវទទួលបន្ទុកដោះស្រាយ និងដាក់សំណើរទៅលោកជំទាវ អភិបាលខេត្ត មិថុនា ភូថង ដើម្បីប្រជុំដោះស្រាយរាល់បញ្ហាដែលកើតមានឡើងជូនប្រជាពលរដ្ឋអោយបានទាន់ពេលវេលានិងប្រសិទ្ធភាពខ្ពស់៕ (CNC)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation